Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

វិធីព្យាបាលរោគសរសៃទាញ ឬរមួលក្រពើ


មាន ​​មនុស្ស​​ច្រើន​​នាក់​​ណាស់​​ដែល​​ធ្លាប់​​ភ្លក្ស​​រស​​ជាតិ​​រោគ​​សរសៃ​​ ទាញ​ ឬ​​រមួល​​ក្រពើ​ ព្រោះ​​វា​​មាន​​អាការៈ​ធ្វើ​​​ឲ្យ​​ឈឺ​​ចុក​​ចាប់​​បំផុត​។ ​មូល​​ហេតុ​​នៃ​​អាការៈ​​បែប​​នេះ ​គឺ​​បណ្តាល​​មក​​ពី​​ចរន្ត​​ឈាម​​រត់​​រអាក់​​រអួល​​កើត​​ឡើង​​ក្រោយ​​ពេល​ ​ឈរ​​យូរ​ ឬ​​អង្គុយ​​យូរ​។ ​ពេល​​នេះ​​យើង​​ណែ​នាំ​​ពី​​វិធី​​ជួយ​​សង្រ្គោះ​​បែប​​ភ្លាម​ៗ​​ដូច​​ខា​ង ​​ក្រោម​​នេះ៖​

១-​រមួល​​នៅ​​ត្រង់​​កំភួន​​ជើង​
នៅ​​ពេល​​កើត​​មាន​​អាការៈ​រមួល​​នៅ​​ត្រង់​​នេះ​ត្រូវ​​ព្យាយាម​​សណ្តូក ​​ជើង​​ដែល​​កំពុង​​រមួល​​នោះ​​​ឲ្យ​​ត្រង់​។ ​បន្ទាប់​​មក​​ប្រើ​​ដៃ​​ម្ខាង​​ទ្រ​​នៅ​​ត្រង់​​កែង​​ជើង​​ រី​ឯ​​ដៃ​​ម្ខាង​​ទៀត​​សន្សឹមៗ​​រុញ​​ចុង​​ជើង​​ឡើង​​ចុះៗ​​ប្រមាណ​​ជា​​៥​​ នាទី​ ទើប​​ងាក​​មក​​ច្របាច់​​នៅ​​ត្រង់​​កំភួន​​ជើង​​ថើៗ​​ហាម​​ប្រើ​​កម្លាំ​ង​​ ដៃ​​ធ្ងន់ ​ព្រោះ​​អាច​​បង្ក​​​​ឲ្យ​សាច់​​ដុំ​​រ​ង​​របួស​​បាន។​
២-​រមួលនៅ​ត្រង់​ភ្លៅ
អាការៈ​បែប​​នេះ​​ត្រូវ​​​សណ្តូក​​ជើង​​ដែល​​រមួល​​ចេញ​​ទៅ​​មុខ​​​ឲ្យ​​ ​អស់​​ដូចគ្នា​ ​និង​​អាការៈ​​រមួល​​កំភួន​​ជើង​​ដែរ​។ ​បន្ទាប់​​មក​​ប្រើ​​បាត​​ដៃ​​ម្ខាង​​ទ្រ​​កែង​​ជើង ​រីឯ​ដៃ​​ម្ខាង​​ទៀត​​សន្សឺមៗ​​សង្កត់​​ត្រង់​​ក្បាល​​ជង្គង់​​​ឲ្យ​​​ចុះ​​ ទៅ​​ក្រោម​ រួ​ច​​ហើយ​​ឈ្លី​​នៅ​​ត្រង់​​បរិវេណ​​គល់​​ភ្លៅ ​ដែល​​កំពុង​​រមួល​​ដោយ​​ថ្នមៗ ​ហាម​​ប្រើ​​ដៃ​​ធ្ងន់​​ដូច​គ្នា។
៣-​រមួល​​នៅ​​ត្រង់​​ម្រាម​​ជើង​
អ្នក​​អាច​​ដោះ​​ស្រា​យ​​បាន​​ដោយ​​ព្យាយាម​​លាត​​ម្រាម​​ជើង​​​ឲ្យ​​​ ត្រង់​​រួច​​ហើយ​​ប្រឹង​​ក្រោក​​ឈរ​​ដើរ​​ដើម្បី​​ជួយ​​​ឲ្យ​​​សា​ច់​​ដុំ​​ ឆាប់​​រលា ​ទើប​​ជា​​ចុង​​ក្រោយ​​ប្រើ​​ម្រាម​​ដៃ​​ជួយ​​ឈ្លី​ស្រា​លៗ​​នៅ​​ត្រង់​​ ម្រាម​​ជើង​។
៤-​រមួល​​នៅ​ត្រ​ង់​​ក​​ដៃ
នៅ​​ពេល​​កើត​​មាន​​អាការៈ​​បែ​ប​​នេះ​​ណែនាំ​​​ឲ្យ​​​ព្យាយាម​​លា​​ ម្រាម​​ដៃ​​ចេញ​​​ឲ្យ​​​អស់ ​ដើម្បី​​​ឲ្យ​​​សាច់​​ដុះ ​និង​​សរសៃ​​ធំ​​រលា​​ចេ​ញ​​ពី​​គ្នា​​ បន្ទាប់​​មក​​ទើប​​សន្សឺមៗ​​ឈ្លី​​​នៅលើ​​​ម្រាម​​ដៃ​​ម្តង​​មួយៗ​​តាម​​ ក្រោយ។​ ធ្វើ​​បែប​​នេះ​​​​ធានា​​ថា​ លោក​​អ្នក​​ប្រាក​ដ​ជា​​លែង​​ខ្លាច​​ញញើត​​ជាមួ​យ​​ និង​​អាការៈ​បែ​ប​​នេះ​​ត​ទៅ​​ទៀត​​មិ​ន​ខា​ន៕​