ទោះបីជាការរកឃើញនេះ តម្រូវឲ្យមានការស្រាវជ្រាវបន្ថែមក្ដី ប៉ុន្ដែនេះក៏អាចជាពន្លឺថ្មី ឬជាការដាស់តឿនដល់បុរសដែលជ្រុះសក់ផងដែរ។ បុរសដែលកាន់តែទំពែក ឱកាសនៃការកើតមហារីកក្រពេញប្រូស្ដាត គឺកាន់តែច្រើន។ បុរសទំពែកគួរតែទទួលការព្យាបាលឲ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរថា ជំងឺមហារីកក្រពេញប្រូស្ដាត គឺជាជំងឺមហារីកមួយប្រភេទដ៏គ្រោះថ្នាក់សម្រាប់បុរស ប្រៀបដូចមហារីកសុដន់របស់ស្រ្ដីដូច្នេះដែរ។ ជំងឺនេះបានផ្ដាច់ផ្ដិលជីវិតមនុស្សប្រុសអស់ជាច្រើនផងដែរ ជាពិសេសគឺមនុស្សស្ថិតក្នុងវ័យចាស់៕







