តាមក្រុមជំនាញការសុខាភិបាលឲ្យដឹងថា ប្រសិនជាអ្នកប្រើមានការពិបាកលេបថ្នាំគ្រាប់នោះ គេគួរប្តូរទៅប្រើប្រភេទថ្នាំទឹក ថ្នាំហឺត ថ្នាំបិទជ្រាបតាមស្បែកល្អជាង។ ការកិនថ្នាំដើម្បីផឹកវានឹងបង្កផលវិបាកធ្ងន់ និងថែមទាំងអាចបណ្តាលឱ្យបាត់បង់ជីវិតទៀតផង។
មូលហេតុ គឺដោយសារថ្នាំជាច្រើនប្រភេទត្រូវបានផ្សំជាគ្រាប់ សំដៅកែសម្រួលល្បឿនថ្នាំជ្រាបចូលទៅក្នុងប្រព័ន្ធចរាចរឈាម។ ពេលថ្នាំត្រូវកិន ល្បឿនថ្នាំជ្រាបប្រែប្រួល ហើយអ្នកប្រើប្រាស់ងាយត្រូវពុលដោយសារប្រើហួសកម្រិត។
ពពួកថ្នាំប្រើប្រាស់តែម្តងក្នុងមួយថ្ងៃ តែងត្រូវបានផ្សំជាគ្រាប់យ៉ាងពិសេស សំដៅជួយឱ្យសារជាតិរំញោចចូលទៅក្នុងឈាមសន្សឹមៗ និងស្មើ ក្នុងរង្វង់២៤ម៉ោង។ ពេលកិនកម្រិតថ្នាំត្រូវជ្រាបចូលដំបូងយ៉ាងខ្ពស់ រួចហើយពុំមាននៅសល់អ្វីសម្រាប់អំឡុងពេលនៅសល់៕







