Samsung បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​ការ​ចេញ​លក់​ផលិតផល​ដោយ​ប្រើ​ឈ្មោះ Galaxy ទាំង​នៅ​លើ​ smartphone និង media player ឥឡូវ​នេះ​ល្បី​ថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េ​ខាង​ត្បូង​មួយ​នេះ នឹង​ចេញ​កាមេរ៉ា​ដំបូង​ដែល​មាន​ត្រកូល Galaxy ផង​ដែរ គឺ​មាន​ឈ្មោះ​ថា Galaxy S camera។ នេះ​បើ​យោង​តាម​គេហទំព័រ theverge បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។


គេហទំព័រ GSM Arena បាន​រាយការណ៍​ថា Samsung នឹង​ប្រកាស​កាមេរ៉ា​ស៊េរី​ថ្មី​ដែល​ប្រើ​ត្រកូល Galaxy ដំបូង​នៅ​ក្នុង​សន្និសីទ IFA ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ ​លក្ខណៈ​​ពិសេស​របស់​កាមេរ៉ា​ស៊េរី​ថ្មី​នេះ​រួម​មាន​៖ កាមេរ៉ា​ទំហំ 16MP ប្រើ Android ICS 4.0 មាន​អេក្រង់​ប្រភេទ SuperAMOLED ទំហំ ៤,៨អ៊ីញ​ដូច​អេក្រង់​របស់ Galaxy S III ហើយ​ប្រើ​បច្ចេកវិទ្យា 3G+Wi-Fi។ Galaxy S camera មាន​លទ្ធភាព​អាច​ហ្សូម​រូបភាព​បាន 10x ជាមួយ xenon flash។
ប្រភព​ដដែល​បាន​បញ្ជាក់​ Galaxy S Camera នឹង​ត្រូវ​គេ​បង្ហាញ​​នៅ​ក្នុង​សន្និសីទ IFA នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ រួម​ជាមួយ Galaxy Note II ដែល​បាន​លេច​ចចាមអារ៉ាម​កន្លង​មក​ដែរ។From sabay