Samsung ក្រោយរងរបួសដោយ Apple ប្ដឹងសងជំងឺចិត្តជាទឹកប្រាក់ពីបទរំលោភប៉ាតង់ចំនួន ៥ បានសម្រេចថ្មីៗកន្លងមក ឥឡូវក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយនេះមានគម្រោងសងសឹកដោយនឹងប្ដឹងបកទៅវិញ ប្រសិន Apple ចេញទូរស័ព្ទជំនាន់ថ្មីទី៦ iPhone 5 ប្រើបច្ចេកវិទ្យា LTE។ នេះដោយយោងតាមគេហទំព័រសារព័ត៌មាន Korea Times បានចុះផ្សាយកាលពីពេលថ្មីនេះ។
Samsung បានអះអាងថា ខ្លួននឹងប្ដឹង Apple ភ្លាមប្រសិនក្រុមហ៊ុននៅអាមេរិកមួយនេះចេញលក់ device ដែលប្រើប្រព័ន្ធ4G LTE ដូចជា iPhone 5 ដែលគ្រោងនឹងប្រកាសនាពេលដ៏ខ្លីខាងមុននេះ។ LTE ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយ គឺ 4G LTE បន្ទាប់ពី 3G ហើយត្រូវបានក្រុមហ៊ុនទូរស័ព្ទទូទាំងពិភពលោកយកទៅប្រើសម្រាប់ផ្ទេរទិន្នន័យរវាងឧបករណ៍អេឡិចត្រូនិកផ្សេងៗបានលឿន ដូចជា ផ្ទេររវាង laptop ជាមួយ USB wireless modem, ជាមួយ smartphone ជាដើម (mobile ultra-broadband Internet access)។
ការវិភាគដោយទាញយកតាមរយៈ IP របស់ស្ថាប័ន iRunway កាលពីដើមឆ្នាំនេះបានរកឃើញថា Samsung បានប្រើប្រាស់ប៉ាតង់ LTE បំពាក់ទៅលើ device របស់ខ្លួនចំនួន ១០% ដូច្នេះប្រសិន Apple ប្រើបច្ចេកវិទ្យានេះ Samsung អាចមានប្រៀបច្រើនក្នុងការប្ដឹង Apple បានសម្រេច។From sabay