ប៊ូតុងបញ្ជា (mic control)
ដែលបានភ្ជាប់មកជាមួយកាស iPhone
ជាទូទៅមានតែប៊ូតុងបីប៉ុណ្ណោះគឺ ប៊ូតុង +
សម្រាប់ដំឡើងសំឡេង ប៊ូតុង- សម្រាប់បន្ថយសំឡេង
និងប៊ូតុងកណ្ដាលសម្រាប់បិទឬទទួលទូរស័ព្ទនិងចាក់បទចម្រៀង។
ចុះបើចង់ប្ដូរបទចម្រៀងទៅមុខឬថយក្រោយឬបញ្ជាលើមុខងារផ្សេងៗទៀតធ្វើម៉េចទៅ?
ដើម្បីបញ្ចប់ចម្ងល់នេះ sabay
បានដកស្រង់គន្លឹះខ្លីៗ
ក្នុងការប្រើប្រាស់ប៊ូតុងបញ្ជានេះតាមជំហានដូចខាងក្រោម៖
ក្នុងការប្រើប្រាស់ប៊ូតុងបញ្ជានេះតាមជំហានដូចខាងក្រោម៖
១. គន្លឹះប្រើប៊ូតុងបញ្ជាពេល
ចាក់ចម្រៀង, audio book ឬ វីដេអូ
- បិទឬចាក់បទចម្រៀង > ចុចប៊ូតុងកណ្ដាល ១ដង
- ប្ដូរបទចម្រៀងទៅមុខ > ចុចប៊ូតុងកណ្ដាល ២ដង
- ខារបទចម្រៀងទៅមុខឲ្យលឿន > ចុចប៊ូតុងកណ្ដាល ២ដង រួចសង្កត់ប៊ូតុងកណ្ដាលឲ្យជាប់
- ប្ដូរបទចម្រៀងថយក្រោយ > ចុចប៊ូតុងកណ្ដាល ៣ដង
- ខារបទចម្រៀងថយក្រោយឲ្យលឿន > ចុចប៊ូតុងកណ្ដាល ៣ដង រួចសង្កត់ប៊ូតុងកណ្ដាលឲ្យ ជាប់
- បន្ថែមសំឡេង > ចុចប៊ូតុង +
- បន្ថយសំឡេង > ចុចប៊ូតុង -
២. គន្លឹះប្រើប៊ូតុងបញ្ជាពេល ទូរស័ព្ទ- បិទឬចាក់បទចម្រៀង > ចុចប៊ូតុងកណ្ដាល ១ដង
- ប្ដូរបទចម្រៀងទៅមុខ > ចុចប៊ូតុងកណ្ដាល ២ដង
- ខារបទចម្រៀងទៅមុខឲ្យលឿន > ចុចប៊ូតុងកណ្ដាល ២ដង រួចសង្កត់ប៊ូតុងកណ្ដាលឲ្យជាប់
- ប្ដូរបទចម្រៀងថយក្រោយ > ចុចប៊ូតុងកណ្ដាល ៣ដង
- ខារបទចម្រៀងថយក្រោយឲ្យលឿន > ចុចប៊ូតុងកណ្ដាល ៣ដង រួចសង្កត់ប៊ូតុងកណ្ដាលឲ្យ ជាប់
- បន្ថែមសំឡេង > ចុចប៊ូតុង +
- បន្ថយសំឡេង > ចុចប៊ូតុង -
- ទទួលទូរស័ព្ទ > ចុចប៊ូតុងកណ្ដាល ១ដង
- បិទទូរស័ព្ទ> ចុចប៊ូតុងកណ្ដាល ១ដង
- មិនទទួលទូរស័ព្ទ > ចុចប៊ូតុងកណ្ដាលឲ្យជាប់រយៈពេល ២វីនាទី រួចដកដៃចេញ។
- ទុកអ្នកដែលកំពុងនិយាយចោលរួចប្ដូរទៅនិយាយជាមួយអ្នកទូរស័ព្ទចូលថ្មី> ចុចប៊ូតុង កណ្ដាលឲ្យជាប់រយៈពេល ២វីនាទីបន្ទាប់មកដកដៃចេញរហូតដល់ឭសំឡេង beep ពីរដង។
៣. គន្លឹះប្រើប៊ូតុងបញ្ជាជាមួយ Voice control
ចុចប៊ូតុងកណ្ដាលឲ្យជាប់រហូតឮសំឡេងរោទ៍មួយដង។ ភ្លាមនោះអ្នកអាចប្រើប្រាស់ Voice control នៅលើ iPhoneបានហើយ។From Sabay