Apple គ្រោងប្រកាសចេញជាផ្លូវការនូវ iPad mini រាងតូចជំនាន់ក្រោយរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ដែលនឹងធ្វើឡើងបន្ទាប់ពីប្រកាស iPhone 5 នៅ ក្នុងកំឡុងត្រីមាសទី៣នេះ។ នេះដោយយោងតាមការចុះផ្សាយនៅលើគេហទំព័រ Bgr កាលពីថ្ងៃអង្គារកន្លងទៅ។ឥឡូវនេះមាន...ពាក្យចចាមអារ៉ាមថ្មីទៀតហើយ ជុំវិញ iPhone 5 ជំនាន់ថ្មីនេះដែលថា Apple គ្រោងនឹងប្រកាសចេញជាផ្លូវការក្នុងខែកញ្ញាខាងមុខ ដូចគ្នានឹងពាក្យចចាមអារ៉ាមជាច្រើនដែលបានផ្សាយព្រោងព្រាតតាម បណ្ដាគេហទំព័រជាច្រើនកន្លងមកអញ្ចឹងដែរ។ នេះដោយយ៉ាងតាមរបាយការណ៍ពីអ្នកវិភាគលោក Ming Chi Kuo មកពីស្ថាប័ន KGI ជាអ្នកផ្សាយ ដែលកន្លងមករូបលោកក៏ធ្លាប់បានផ្សាយពាក្យចចាមអារ៉ាមអំពីលក្ខណៈសម្បត្តិ មួយចំនួនរបស់ iPhone 5 ផងដែរ
បើយោងថារបាយការណ៍ថ្មីៗនេះបានឲ្យដឹងថា iPad mini នឹងចាប់កំណើតឡើងជាមួយនឹងរូបរាងថ្មីមានកម្រាស់ស្ដើងដូចនឹង iPod touch ៧,៣ម.ម ហើយមានអេក្រង់ទំហំ ៧,៨៥អ៊ីញតូចជាង iPad ជំនាន់មុនដែលមានអេក្រង់ទំហំ ៩,៧អ៊ីញ លក់ក្នុងល្បាក់តម្លៃចាប់ពី ២៤៩ដុល្លារទៅ ២៩៩ដុល្លារអាមេរិក។ ចំណែក
iPhone 5 ជំនាន់ទី៦ ត្រូវបានរំពឹងថានឹងមានអេក្រង់ទំហំ ៤អ៊ីញ, ប្រើប្រព័ន្ធ 4G LTE, NFC, សំបកផលិតពីកញ្ចក់និងអាលុយមីញ៉ូម, ប្រើ CPU dual-core(A5) ដូច iPhone 4S ដែរ។