Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

លោក ហ៊ុន សែន ទៅ​ចូល​រួម​ប្រជុំ​ជាមួយ​ប្រទេស​មិន​ចូល​បក្សសម្ព័ន្ធ​នៅ​អ៊ីរ៉ង់


នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែ​សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មួយ​ក្រុម ចូលរួម​កិច្ច​ប្រជុំ​​កំពូល​លើក​ទី​១៦ នៃ​ប្រទេស​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ​រយៈពេល​ពីរ​ថ្ងៃ នៅ​ទីក្រុង​តេហេរ៉ង់ (Teheran) សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់។
RFA/Sok Serey
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១១។
លោក ស្រ៊ី ថាមរ៉ុង្គ ជំនួយការ​ផ្ទាល់​លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា តប​តាម​ការ​អញ្ជើញ​របស់​លោក ម៉ាមូដ អាម៉ាឌីណេចាដ (Mahmoud Ahmadinejad) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រមុខ​ដឹកនាំ​បាន​ដឹកនាំ​ប្រតិភូ​មួយ​ក្រុម​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នៃ​បណ្ដា​ប្រទេស​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៣០-​៣១ ខែ​សីហា ក្រោម​ប្រធានបទ​ស្តី​អំពី «សន្តិភាព​យូរ​អង្វែង​តាម​រយៈ​អភិបាលកិច្ច​រួម​គ្នា​ជា​សកល»។
លោក ស្រ៊ី ថាមរ៉ុង្គ ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នោះ​មាន​ប្រទេស​ជាង​មួយ​រយ​ចូល​រួម​ប្រជុំ​នឹង​ពិភាក្សា​គ្នា​អំពី​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស បញ្ហា​បម្រែបម្រួល​អាកាសធាតុ សង្រ្គាម និង​ការ​គំរាមកំហែង​អំពី​ក្រុម​ភេរវកម្ម​ជា​ដើម។
លោក​បញ្ជាក់​ថា កិច្ច​ប្រជុំ​នោះ​មាន​គោលដៅ​ជំរុញ​ឲ្យ​ប្រទេស​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ​កាន់តែ​រឹងមាំ​ឡើង​ក្នុង​ការ​បញ្ចប់​សង្គ្រាម ឬ​រារាំង​មិន​ឲ្យ​មាន​ការ​ធ្វើ​សង្គ្រាម និង​ងាក​មក​រួម​ចំណែក​អភិវឌ្ឍ​ធ្វើ​ឲ្យ​ប្រទេស​ទាំង​អស់​មាន​សន្តិភាព និង​ទំនាក់​ទំនង​ល្អ មិន​មាន​ការ​គាប​សង្កត់ ព្រម​ទាំង​រួម​គ្នា​ដោះស្រាយ​បញ្ហា​ដើម្បី​សន្តិភាព​យូរ​អង្វែង​ទាំង​អស់​គ្នា។
លោក ស្រ៊ី ថាមរ៉ុង្គ ឲ្យ​ដឹង​ថា ប្រទេស​មិន​ចូល​បក្សសម្ព័ន្ធ​នៅ​ទាំង​ពិភពលោក មាន​ចំនួន ១២០​ប្រទេស ក្នុង​នោះ​ប្រទេស​កម្ពុជា ក៏​ជា​ប្រទេស​ស្ថាបនិក​មួយ​ដែរ៕From RFA