
បង្ហាញវត្តមានក្នុងកម្មវិធី The Shopping Show ២០១២ នៅវិមានកាណាឌីយ៉ា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន អ្នកនាង ខាត់ សុឃីម ស្ទើរតែជួបនូវភាពអាម៉ាស់ទាំងនឹកស្មានមិនដល់ ក្នុងពេលខ្យល់បានបក់មួយវឹបៗ ធ្វើឲ្យអ្នកនាងចង់ប៉ើងសំពត់។តាម ពិតទៅ ទស្សនិកជនយល់ថា បើមិនបានចាប់អារម្មណ៍ទាន់ពេលទេ អ្នកនាង ខាត់... សុឃីម ប្រហែលជាមិនអាចឆ្លងផុតភាពអាម៉ាស់ទាំងនឹកស្មានមិនដល់ដោយសារ ខ្យល់ នៅចំពោះមុខទស្សនិកជនជាច្រើនរយនាក់ក្នុងរាត្រីនោះឡើយ ក្នុងពេលដែលខ្យល់បក់មួយវឹបៗខ្លាំងៗនោះ។ ប៉ុន្តែដោយសារ ដឹងមុន និងបានប្រុងប្រយ័ត្នជាស្រេច ទើបធ្វើឲ្យអ្នកនាង ដែលបានស្លៀករ៉ូបដ៏ស្រស់ស្អាតមួយឈុតពណ៌ស្លាបកំភេម បែកស្វាយ បីជាន់ដ៏ខ្លីលើកំភ្លៅបន្តិចនោះ បានត្រឹមតែកាន់ក្បាលមេក្រូឈរអធិប្បាយ ទាំងត្បិតត្បៀតជើងប៉ុណ្ណោះ ក្នុងនោះសូម្បីតែពេលទស្សនិកជនជូនបាច់ផ្កា ក៏ឈានជើងទៅទទួលមិនកើតផង សុខចិត្តឈរក្ដោបសំពត់នឹងថ្កល់ ទុកឲ្យលោក ប៉ែន ចំរុង ទៅទទួលយកជំនួស។មកដល់ខាងក្រោមឆាកវិញ ពិធីការិនីកូនមួយរូបនេះ និយាយដោយហួសចិត្តថា "ខ្ញុំនឹកស្មានមិនដល់សោះថា ឡើងមកខាងលើវិមានកាលណាឌីយ៉ា មានខ្យល់ខ្លាំងយ៉ាងនេះ ប្រសិនបើដឹងមុន មិនពាក់ឈុតនេះមកទេ..."។អ្នកនាង ប្រាប់ទៀតថា នេះជាលើកទីមួយហើយ ដែលអ្នកនាងបានជួបកម្មវិធីមានខ្យល់បក់ខ្លាំងយ៉ាងនេះ គឺខ្លាំងដល់ចង់សំពត់ហើរឡើង រហូតទាល់តែយកជើងខ្ទប់ជាប់ ហើយឈរនឹងថ្កល់ទើបបានដូច្នេះ។នៅតែមិនអស់ចិត្ត បន្ទាប់ពីតារាកិត្តិយសច្រៀងចប់មួយវគ្គ អ្នកនាង ខាត់ សុឃីម បានលើកឡើងបន្តថា" សំណាងណាស់ កុំតែបានម្ជុលខ្ទាស់យោង កុំអីមិនដឹងយ៉ាងមិញយ៉ាងម៉ាទេខ្ញុំ...!"។ ជាចុងក្រោយ អ្នកមេម៉ាយស្តុករូបនេះ បានសូមអភ័យទោសចំពោះទស្សនិកជនដែលបានមកចូលរួមទស្សនាទាំងអស់ផង ដោយសារតែការរំខានដោយសារខ្យល់ ទើបមិនអាចទៅទទួលបាច់ផ្កាដោយផ្ទាល់បាន ដូច្នេះសូមបងប្អូនអធ្យាស្រ័យ។អ្នកមេម៉ាយ ស្តុក ខាត់ សុឃីម គ្រោងនឹងចូលរោងជ័យជាមួយបុរសសង្ហារ ផាណូ នៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ ខាងមុខនេះ។តាមការបញ្ជាក់ពីអ្នកនាងក្នុងគ្រាកន្លងមក ពិធីមង្គលនោះ នឹងប្រារព្ធទៅយ៉ាងអធិកអធ័ម ដល់ទៅ ២យប់ ៣ថ្ងៃឯណោះ៕