Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ប្រទេស​កូរ៉េ​ខាង​ជើង​​ដាក់​ពង្រាយ​ឧទ្ធម្ភាគចក្រ​ពិឃាត នៅ​ជិត​ព្រំដែន​ រវាង​កូរ៉េ​ខាងជើង​និង​ខាងត្បូង

25-07-2072-d

កូរ៉េ ​ខាង​ជើង ​៖​ កង​កម្លាំង​យោធា​របស់​ប្រទេស​​កូរ៉េ​ខាងជើង ​ បាន​ដាក់​ពង្រាយ ឧទ្ធម្ភាគ ចក្រ​ពិឃាត បំពាក់​ដោយ​គ្រាប់​រ៉ុកកែត នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេសកូរ៉េ​ទាំងពីរ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលម៉ិញ។...

យោង ​តាម​មន្ត្រី​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​លកូរ៉េ​ខាងត្បូង បាន​អោយ​ដឹង​ថា​កូរ៉េ​ខាងជើង​បាន​ដាក់​ពង្រាយ​ឧទ្ធម្ភាគចក្រ​ពិឃាត​ប្រមាណ​ ជា​ជាង​៥០​គ្រឿង នៅ​ក្នុង​មូលដ្ឋាន​​កង​ទ័ព​អាកាស​ តេ​តាននិង​នូ​ចុន​ នៅ​ជិត​សមុទ្រ​លឿង​។​

ឧទ្ធម្ភាគចក្រ​ទាំងនេះ​រួម​មាន​ម៉ាក​ Mi-2 ​ស៊េរី​ថ្មី​របស់​កូរ៉េខាងជើង​ព្រមទាំង Mi-4 និង Mi-8​ដែល​ត្រូវ​បាន​នាំ​ចូល​ពី​អតីត​សហភាព​សូវៀត​កាល​ពី​កំឡុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​មុន​។​

ឧទ្ធម្ភាគចក្រ ​​ទាំង​នេះ​ កំពុង​ត្រូវ​បាន​ប្រើប្រាស់​សំរាប់​សមយុទ្ធ​វាយប្រហារ​ការពារ​កង​ទ័ព​ជើង​​ គោក​ និង​ការ​ចល័ត​កង​ទ័ព​បាន​យ៉ាង​លឿន​បំផុត ខណៈ​ដែល​មាន​សង្រ្គាម​ប្រយុទ្ធ​គ្នា​ជាមួយ​និង​សត្រូវ ហើយ​ឧទ្ធម្ភាកចក្រ​ប្រភេទ​នេះ ក៏​មាន​បំពាក់​ដោយ​គ្រាប់​រ៉ុកកែត​ផង​ដែរ៕​