Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ធ្វើការ​កំណត់មិន​ឲ្យ​បើក​កម្មវិធី​ណាមួយនៅ​ក្នុង Windows 7

ចំពោះ Windows 7 លោកអ្នក​អាច​ធ្វើការ​បិទ​ទៅលើ​កម្មវីធីណាមួយ​ដែល​មិនចង់​ឲ្យ User ណាមួយ​ប្រើ​ប្រាស់​កម្មវិធី​នោះបាន ដោយ​គ្រាន់តែ​លោកអ្នក​ធ្វើការ​អនុវត្តដូច​ខាងក្រោម ៖
ដំបូងសូមចុច Windows key + {R} Key ហើយវាយពាក្យថា regedit រួចចុច​ OK  

បន្ទាប់មកចូលទៅកាន់ HKEY_CURRENT_USER\Software\Microsoft\Window\CurrentVersion\Policies\Explorer....

​ បញ្ជាក់​៖ ប្រសិនបើ​លោកអ្នក​ចូលតាមការណែនំាខាងលើដល់កន្លែង Policies ប៉ុន្តែ​មិនឃើញមានពាក្យ Explorer ទេ​លោកអ្នក​បង្កើត​វាបានដោយ​គ្រាន់តែ​
Right-Click នៅលើ Policies ហើយយកពាក្យ New-> Key បន្ទាប់មក​លោកអ្នក​វាយពាក្យ Explorer ចូល

សូម Right-click នៅ Pane ខាង​ស្ដាំ​ហើយជ្រើសយក New-> DWORD (32bit) value

រួចហើយ​ធ្វើការ​ប្តូរ​ឈ្មោះ ដោយដាក់ថា DisallowRun

បន្ទាប់មក Double click ​នៅលើ file ​ដែល​បានផ្លាស់ប្តូរ​ឈ្មោះ ហើយ​ធ្វើការ​ផ្លាស់ប្ដូរ Value data ទៅជា1 បន្ទាប់មកចុច OK

ហើយ Right-Click ​នៅលើ Explorer បន្ទាប់មកយក New-> key

បន្ទាប់​ធ្វើការ​ដាក់​ឈ្មោះ​ឲ្យ key ​ដែល​បង្កើត​ថ្មីថា DisallowRun

រួចហើយ Right-Click ​នៅលើ​ Pane ​ដែល​នៅខាងស្ដាំដៃ យកពាក្យថា New-> string Value

បន្ទាប់មក​លោកអ្នក​ធ្វើការ​ប្តូរ​ឈ្មោះ String Value ​ទៅតាម​អ្វី​ដែល​ចង់ប្តូរ (ឧទាហរណ៍៖ test, program ….)

បន្ទាប់មក Double Click នៅលើ​ឈ្មោះ String Value ដែល​លោកអ្នក​ធ្វើការ​ផ្លាស់ប្តូរខាងលើ ហើយ​ធ្វើការ​វាយ​ឈ្មោះ​កម្មវិធី​ណាមួយ​ដែល​លោកអ្នក​មិនចង់​ឲ្យ​ដំណើរការ (ឧទាហរណ៍ Photoshop.exe) រួចហើយចុច OK

បន្ទាប់មក​ធ្វើការ​ Restart កុំព្យូទ័រ ហើយសាកល្បងបើ​កម្មវិធី​ដែល​លោកអ្នក​ធ្វើការ​ផ្អាកដំណើរការខាងលើវានឹង​បង្ហាញ​នូវ​ផ្ទាំង​ដូច​ខាងក្រោម​៖

​បញ្ជាក់​៖ ​ប្រសិនបើ​លោកអ្នក​ចង់​ឲ្យ​កម្មវិធី​ដែល​យើងបានបិទនោះ​ឲ្យ​ដំណើរការធម្មតាឡើងវិញ លោកអ្នក​គ្រាន់តែ​លុប Value string ​ដែល​បាន​បង្កើត​នោះ ហើយចុច OK ជាការស្រេច ។From ant