Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ភោជនីយដ្ឋាន​ចិន​ប្រើ​រ៉ូបូត​បម្រើ​អតិថិជន


ថ្មីៗ​នេះ​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង Harbin ខេត្ត Heilongjiang ភាគ​ឦសាន​ប្រទេស​ចិន​បាន​ទិញ​រ៉ូបូត​ចំនួន ១៨​គ្រឿង​ដើម្បី​បម្រើ​ភ្ញៀវ​ដែល​ចូល​មក​ពិសា​អាហារ​ ក៏​ដូចជា​បំពេញ​តួនាទី​មួយ​ចំនួន​​ក្នុង​ផ្ទះបាយ។
ដើម្បី ​ការពារ​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ចៃដន្យ​អ្នក​រចនា​រូប៉ូត​ខាង​លើ​បាន​ បំពាក់​ឧបករណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា​ Ultrasonic detection devices។ ជាង​នេះ​ទៀត​នៅ​ពេល​ដែល​រ៉ូបូត​ណា​មួយ​មាន​បញ្ហា វា​នឹង​បន្លឺ​សំឡេង​រោទ៍​ទៅ​កាន់​បន្ទប់​បញ្ជា​ដើម្បី​ឲ្យ​បុគ្គលិក​ បច្ចេកទេស​មក​...
ជួសជុល​ជា​បន្ទាន់។ រ៉ូបូត​ខាង​លើ​នេះ​ក្នុង​មួយ​គ្រឿង​តម្លៃ​ ៣១ ៤០០ដុល្លារ​អាមេរិក។
រ៉ូបូត​ទាំង​នោះ​អាច​ដំណើរ​ការ​បាន​រយៈ​ពេល​ ៥ម៉ោង​ ​បន្ទាប់​ពី​សាក​ថ្ម​​រយៈ​ពេល ២ម៉ោង។ ប្រើ​សុទ្ធ​តែ​រ៉ូបូត​បែប​នេះ​ទៅ​ហើយ​ ​ទាយ​មើល​ថា ​អាហារ​ធម្មតា​មួយ​ចាន​តម្លៃ​ប៉ុន្មាន? ​អាហារ​​ធម្មតា​នៅ​ក្នុង​ភោជនីយដ្ឋាន​នេះ​​​ក្នុង​មួយ​ចាន​តម្លៃ ៧,៨ដុល្លារ។from sabay