| |
ក្នុងពេលផ្តល់បទសម្ភាសន៍ស្តីពីស្នាដៃបទចម្រៀងឈុតចុងក្រោយនៅ
ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនYG Entertainment
តារាចម្រៀងសមាជិកនៃក្រុម2NE1បានបង្ហើបប្រាប់ពីការធ្វើការរបស់នាង
ថា
នាងដល់ថ្នាក់ស្រក់ទឹកភ្នែកដោយសារកាត់សក់ម៉ូដថ្មីដើម្បីសម្តែង
ក្នុងបទភ្លេងថ្មី។
នាងថា “វគ្គដែលត្រូវកោរសក់
ខ្ញុំមានអារម្មណ៍សោកសៅបំផុតហើយទឹកភ្នែកមានរមៀលស្រក់ចុះទាំង
មិនដឹងខ្លួន
ខ្ញុំស៊ូកាត់ជាម៉ូដែលខ្ញុំមិនដែលធ្លាប់នឹកគិតពីមុនមក
ក៏ព្រោះតែការសម្រេចចិត្តពេលដែលយើងហាត់សមជាមួយគ្នាថា
ចង់ផ្លាស់ប្តូរខ្លួនដើម្បីធ្វើការសំខាន់ទាំងនោះជាលើកដំបូងដែល
ខ្ញុំកាត់សក់បែបនេះ
ហើយគិតថាពួកបុរសដែលត្រូវកាត់សក់ដើម្បីកំណែនទាហានក៏អាចមាន
អារម្មណ៍បែបនេះដូចគ្នាដែរក៏ថាបាន”។...
ចំណែកនាង ស៊ីអេល
បានបន្ថែមថា
“ពីដំបូងអ្នកចេញម៉ូដជាអ្នកណែនាំឲ្យខ្ញុំកាត់សក់បែបនេះហើយនឹង
កាត់ពិតមែនតែម្តង ប៉ុន្តែមិនទាន់ហ៊ាន រហូតបានឃើញរៀមច្បងតារាស្រែកយំ
ធ្វើឲ្យបេះដូងខ្ញុំដូចជាត្រូវគេច្របាច់ខ្លាំងៗអី ចឹងដែរ
ព្រោះការពិតខ្ញុំត្រូវធ្វើជាអ្នកកាត់សក់ម៉ូដនេះ
ប៉ុន្តែក្រែងថាម៉ូដជ្រុលពេក
ទើបខ្ញុំស្នើឲ្យរៀមច្បងតារាជាអ្នកកាត់ជំនួស”។
ថ្វីបើ
ត្រូវចំណាយទឹកភ្នែកបន្តិចបន្តួចលើកនេះក៏ដោយ តែពេលនេះប្រហែលជានាង
សានដារា សមនឹងម៉ូដសក់នេះហើយ។នាងប្រាប់ថា
“តាមការពិតក្រោយពេលកាត់សក់លើកដំបូងនោះ
សក់របស់ខ្ញុំក៏វែងយ៉ាងរហ័សដែរ
ហេតុនេះខ្ញុំត្រូវទៅរកជាងឲ្យកាត់សក់ឲ្យជាលើកទី៣
ហើយឥឡូវលែងមានអារម្មណ៍ពិបាកចិត្តដូចពីមុនហើយ“។
នារីៗ
ក្នុងក្រុម 2NE1
ទើបតែបញ្ចេញលក់វីដេអូតន្ត្រីចុងក្រោយក្រោមចំណងជើងថា “I Love You”
ជាមួយនឹងស្ទីលរាំនិងការតុបតែងកាយបែបថ្មីសម្រាប់ជាចំណីអារម្មណ៍
របស់ប្រិយមិត្តសម្រាប់ឆ្នាំនេះផងដែរ៕ ប្រភពតារា
|