Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Clubvan​ រថយន្ត​ម៉ូដគំរូ​​ចេញ​ថ្មី

រថយន្ត​ម៉ូដ​គំរូ Clubvan របស់ MINI ដែល​បាន​ដាក់​ចូលរួម​ពិព័រណ៍​បង្ហាញ​រថយន្ត​នៅ​ទីក្រុង​ហ្សឺណែវ Geneva Motor Show កាល​ពី​ពេល​កន្លង​ទៅ​នេះ គ្រោង​ចាប់​ផ្តើម​ផលិត​ដើម្បី​ដាក់​លក់​នៅ​លើ​ទីផ្សារ​នៅ​រដូវ​ស្លឹក​ឈើ​ ជ្រុះ​ខាង​មុខ​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់ MINI កាល​ពី​ពេល​ថ្មីៗ​នេះ។...

រថយន្ត​ដ៏​ទំនើប​ នេះ ត្រូវ​បាន​គេ​កែច្នៃ​បន្ថែម​ដោយ​នៅ​ឃ្លុប​ខាង​ក្រោយ​មាន​ការ​ពង្រីក​កាន់​តែ ​ធំ​ដើម្បី​ងាយ​ស្រួល​ដាក់​អីវ៉ាន់​បាន​កាន់​តែ​ច្រើន។ រថយន្ត​ប្រភេទ​នេះ​មាន​បណ្ដោយ ៣៩៥៩ មិល្លីម៉ែត្រ ទទឹង ១៦៨៤ មិល្លីម៉ែត្រ​និង​កម្ពស់ ១៤២៤ មិល្លីម៉ែត្រ។
Clubvan ដំណើរការណ៍​ជាមួយ​ម៉ាស៊ីន​ចំណុះ 1.6L ដែល​ផ្ដល់​ថាមពល ១២១ សេះ​និង​អាច​ជ្រើសរើស​ទាំង​លេខ​អូតូ​និង​លេខ​ដៃ។ វាអាច​បង្កើន​សន្ទុះ​ល្បឿន​បើកបរ​ពី 0-៩៩គ.ម/ម៉ ដោយ​ប្រើ​ថេរវេលា​ត្រឹមតែ ៩,៨​វិនាទី​និង​មាន​ល្បឿន​អតិបរមា ១២៤គ.ម/ម៉។
Clubvan រចនា​ឡើង​មាន​ច្រើន​ពណ៌​ច្រើន​ជម្រើស​មាន​ដូចជា​ពណ៌​ស ពណ៌​ខៀវ ពណ៌​បៃតង និង​ពណ៌​ខ្មៅ និង​មាន​ការ​បំពាក់​ប្រព័ន្ធ​គ្រប់​គ្រង​ចម្ងាយ​ចត ប្រព័ន្ធ​គ្រប់គ្រង​អាកាសធាតុ​ដោយ​ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​នាំ​ផ្លូវ​សម្រាប់​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​បើកបរ​ផង​ ដែរ។From sabay