បន្ទាយមានជ័យ
៖
រឿងរកាំរកុសកើតឡើងជាញឹកញាប់រវាងសមត្ថកិច្ចខ្មែរប្រចាំច្រកទ្វារ
តំបន់បឹងត្រកួនដែលតែងតែអនុវត្តការងារមិនចុះសម្រុងនិងគ្នា
សមត្ថកិច្ចថៃប្រចាំច្រកតាប្រាយ៉ាខេត្តស្រះកែវប្រទេសថៃស្រុតចុះ
រហូតដល់សមត្ថកិច្ចខាងថៃដែលមានគយហាមមិនអោយដំឡូងមីស្រស់របស់
ខ្មែរនិងប្រជាពលរដ្ឋខ្មែរបើករថយន្តចូលទៅប្រទេសថៃទៀតផង
បញ្ហាទាំងនេះធ្វើអោយប្រជាពលរដ្ឋស្លូតត្រង់ដែលធ្វើអាជីវកម្មរកស៊ី
ស្របច្បាប់នៅតាម ព្រំដែនជួបការលំបាក។
ទាក់ទង
និងបញ្ហានេះលោក អិន ផាត
ទីស្នាក់ការ...
ត្រួតពិនិត្យតំបន់ព្រំដែនបឹងត្រកួន ស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ បានអោយដឹងថា លោកបានទាក់ទងជាមួយស្ត្រីឈ្មោះ
ស៊ីណា ប្រធានក្រុមហ៊ុននាំចេញមើមដំឡូងមី ទៅប្រទេសថៃ
ដែលត្រូវបានគយថៃ ឃាត់ទុកមិនអោយដំឡូងរបស់អ្នកស្រីចូលទៅថៃ គឺ
មកពីរវាងក្រុមហ៊ុនផ្ដល់ឯកសារ បញ្ជាក់ពីផលិតផលដើម ឬ CO ទៅប្រទេសថៃ មិនបានទាន់ពេល ហើយក្នុង CO ដែល
ខ្លួនមាន គឺនាំមើមដំឡូងមីស្ងួត។
ប៉ុន្តែបន្លំលាយមើមដំឡូងមីសើមជាមួយមើមដំឡូងមីស្ងួត
ទើបបានជាគយថៃឃាត់យ៉ាងដូច្នេះ។ប៉ុន្តែប្រហែលជាមួយថ្ងៃឫពីរថ្ងៃ
ទៀតតាមការអះអាងរបស់ម្ចាស់ក្រុមហ៊ុននាំមើមដំឡូងមីនឹងសុំបែបបទcoផ្ញើរ
ទៅថៃសម្រាប់ការនាំមើមដំឡូងមីស្រស់នេះ។ការដែលហាមមិនអោយដំឡូងមី
ស្រស់ខ្មែរចូលនេះគឺកើនឡើងនៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១២
ដោយមន្ត្រីគយប្រទេសថៃ ។
ក្រៅពី
គយថៃមិនអោយនាំចូលដំឡូងមីស្រស់ភាគីថៃក៏បានហាមមិនអោយពលរដ្ឋ
ខ្មែរ បើកឡានចេញចូលក្នុងទឹកដី ថៃ
ផងដែរគឺអនុញ្ញាតអោយតែមន្រី្តរាជការកងកំលាំងប្រដាប់អវុធតែ
ប៉ុណ្ណេះដោយត្រូវមានឯកសណ្ឋាននិងកាត់បញ្ជាក់ជាមួយនិងបំពេញបែបបទ
ចេញចូលខុសពីមុនដែលប្រជាពលរដ្ឋទាំង២អាចចេញចូលដោយមានរថយន្តទៅជា
មួយបានដោយពុំចាំបាច់ធ្វើលិខិតស្នាមឫក៏កាត់សំគាល់អ្វីទេ។
បើតាម
ការអោយដឹងពីមន្ត្រីរាជការសមត្ថកិច្ចអាជីវករប្រជាពលរដ្ឋនៅតំបន់បឹង
ត្រកួនគឺមិនពេញចិត្តនិងសកម្មភាពលោកប្រធានទំនាក់ទំនងព្រំដែន
កម្ពុជាថៃប្រចាំបឹងត្រកួន(ភាគីកម្ពុជា)ដែល
ទើបតែឡើងកានតំណែងថ្មីៗនោះទេព្រោះបានរំលោភបំពានដែនសមត្ថកិច្ចនានា
។ដោយបុគ្គលិកនេះតាំងខ្លួនចំណុះអោយក្រសួងមិនសំរបសំរួលការងារជាមួយ
ស្ថាប័នជំនាញឈរជើងនឹងច្រកហើយបានប្រើប្រាស់អំណាចផ្ទាល់ខ្លួនអោយ
ខូចប្រយោជន៍អាជីករប្រជាពលរដ្ឋកសិករក្នុងការប្រកបអាជីវកម្មនិង
ធ្វើអោយទំនាក់ទំនងទ្វារភាគីរវាងកម្ពុជាថៃនៅតំបន់បឹងត្រកួនស្រុក
ចុះយ៉ាងខ្លាំង៕from dpt







