រាជធានីភ្នំពេញ៖
កិច្ចប្រជុំលើកទី២នៃក្រុមការងាររួមកម្ពុជាថៃ
ស្តីពីការអនុវត្តដីការតុលាការក្រុងឡាអេបានធ្វើនៅវិមានសន្តិភាព
ក្រោមអធិបតីភាពឯឧ នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋ
លេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររួម កម្ពុជានិង
ឯកឧត្តមនាយឧត្តមសេនីយ៏worapng sasganetra
នាយសេនាធិការចំរុះកងទ័ពភូមិន្ទថៃនិងជាប្រធានក្រុមការងាររួមថៃ។ឯកឧត្តមនាយឧត្តមសេនីយ៏ នាង ផាត មានប្រសាសន៍ថាកិច្ចសហប្រតិ្តបត្តិការដើម្បីលើកកំពស់ការទុក ចិត្តគ្នាទៅវិញទៅមកដើម្បីអោយមានសន្តិភាពនិង...
ស្ថេរភាពនៅតាមព្រំដែន រវៀងប្រទេសទាំងពីរនិងការប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយ សន្តិវិធី ក្នុងស្មារតីមិត្តភាពជាអ្នកជិតខាងល្អនិងកិច្ចសហប្រតិ្តបត្តិការ ពេញលេញសំរាប់ការអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គមប្រទេសទាំងពីរ។ ក្រុមការងាររួមយើងទាំងពីរបានឯកភាពអនុវត្តដីការបង្គាប់របស់តុលាការ យុត្តិធម៌អន្តរជាតិ i c j ថ្ងៃទី១៨កក្កដា២០១១ តាមរយៈការប្រជុំលើកទី៨ នៃគណកម្មការព្រំដែនទូទៅ g b c កិច្ចប្រជុំក្រុមការងាររួមអនុវត្ត i c j លើកទី១នៅបាងកក និងការងារដែលយើងកំពុងពិភាក្សាពិតជាប្រទីបថ្មីមួយដើម្បីយើងអាច បន្តជជែក និងផ្លាស់ប្តូរយោបល់គ្នាអំពីនីតិវិធីអនុវត្តដីការបង្គាប់តុលាការ ក្នុងតំណាក់កាល ដែលយើងកំពុងជំរុញកិច្ចការដោះមីននៅតំបន់ចំណុចអាទិភាពជាក់ស្តែង a b c d ដែលកំណត់ដោយតុលាការ។
ក្នុងស្មារតីយោកយល់គ្នានេះភាគីកម្ពុជារង់ចាំដោយរីករាយដើម្បី ទទួលយកសំណូមពរ និងយោបល់ស្ថាបនាពីមិត្តថៃឡង់ក្នុងបែបបទនៃការរៀបចំកម្មវិធី កែសំរួលកងទ័ពចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ន។ យើងជឿជាក់ថារាជរដ្ឋាភិបាលនៃប្រទេសទាំងពី រួមទាំងប្រជាជនយើងទាំងពីរពិតជារងចាំស្តាប់លទ្ធផលជាវិជ្ជមាននៃការ បរិច្ឆេទសំរួលកងទ័ពនៅក្នុងរយៈពេលមួយដើម្បីសន្តិភាពយូអង្វែង តាមបណ្តោយព្រំដែន និងការស្រឡាញ់យកចិត្តទុកដាក់ពីមិត្តភក្តិអមតៈក្នុងគោលបំណង
ថែរក្សាបេតិកភ័ណ្ឌមនុស្សជាតិ នៅតំបន់ប្រសាទព្រះវិហារ និងតំបន់ជុំវិញដើម្បីជាសម្បត្តិកូនចៅជំនាន់ក្រោយសម្រាប់ប្រជាជន អាស៊ាន និងមនុស្សជាតិទាំងអស់៕from police









