Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

កម្ពុជា​សម​កម្លាំង​ដើម្បី​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ លើក​ទី៤៥ ឯកសារ​សំខាន់​ៗ​មួយចំនួន​នឹង​ត្រូវ​ចុះហត្ថលេខា​នៅក្នុង​កិច្ចប្រជុំ​នោះ​ ជាមួយ​ប្រទេស​មហាអំណាច​ទាំង៥

30-06-2012-aភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១២ ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ស្ថាប័ន​មាន​សមត្ថ​កិច្ច បាន​ផ្តើម​សាកល្បង​កម្លាំង​គ្រប់​ផ្នែក​ទាំងអស់ ដើម្បី​ត្រៀម​រៀបចំ​ទទួល​គណៈប្រតិភូ នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត។
ការ ​ត្រៀម​រៀបចំ ឬ​ការសាកល្បង​នេះ ដោយសារតែ​ប្រទេស​កម្ពុជា គឺជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នោះ និង​ជា​ប្រធាន​...
អាស៊ាន​ទៀត​ផង ហើយ​នៅក្នុង​កិច្ចប្រជុំ​នោះ មាន​វត្តមាន​របស់​ប្រមុខ​ការទូត​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ និង​ប្រទេស​មហា​អំណាច​ធំៗ ជាច្រើន​នឹង​អញ្ជើញ​ចូលរួម ។ ក្នុង​នោះ​​មាន លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន រដ្ឋមន្ត្រី​ការ​បរ​ទស​អាមេរិក​ជាដើម នឹង​មក​ចូលរួម​នា​សប្តាហ៍​ក្រោយ​នៅ​ភ្នំពេញ ។
ស្ថានភាព ​នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២ តាំង​ពី​ព្រឹក​ព្រលឹម តាមផ្លូវ​សហព័ន្ធ​រុស្ស៊ី ចាប់ពី​ព្រលាន​យន្ត​ហោះ ​រហូត​ដល់ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី និង​ផ្លូវ​ទៅកាន់​សណ្ឋាគារ​មួយចំនួន​ត្រូវ​បាន​បិទ ដើម្បី​បើកផ្លូវ​ឲ្យ​ក្បួន​រថយន្ត ម៉ូតូ​អម ដោយមាន​សំឡេង​សឺ​រ៉ែ​ន​ផង​លាន់ឮ​យ៉ាង​កងរំពង ហើយ​សមត្ថកិច្ច​ត្រូវ​បាន​​ដាក់​ពង្រាយ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ដល់​ក្បួន ក៏ដូចជា​រក្សា​សុវត្ថិភាព​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ នៃ​បណ្តា​​ប្រទេស​ផ្សេងៗ ដែល​មកដល់​។
ពិធី​ សម​ជើង​នេះ​បាន​ជួបគ្នា​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ហើយ​ក្បួន​រថយន្ត​ប៉ូលិស​ជាច្រើន​បាន​ធ្វើ​សកម្មភាព ដូចជា​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​មែនទែន និង​មានការ​បិទផ្លូវ​ពី​ព្រលាន​យន្តហោះ មកកាន់​រាជធានី​ភ្នំពេញ ដែល​សកម្មភាព​នោះ ត្រូវ​បាន​រៀបចំ​ធ្វើឡើង​យ៉ាង​យកចិត្តទុកដាក់។

បើ ​តាម​មន្ត្រី​សមត្ថកិច្ច​មួយ​រូប​បាន​និយាយ​ថា ការ​សម​ជើង​នេះ ក្នុង​បំណង​ដើម្បី​ឲ្យ​ដឹង​ច្បាស់លាស់​អំពី​របៀបរបប និង​បច្ចេកទេស ក្នុង​ការ​រៀបចំ និង​វិធីសាស្ត្រ​ក្នុង​ការ​ទទួលភ្ញៀវ​គណៈ​ប្រតិភូ​ធំៗ ជាពិសេស​ការពារ​សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ ដែល​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​​ប្រទេស​កម្ពុជា​។
សូម ​បញ្ជាក់​ថា គណៈប្រតិភូ​ដែល​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​នេះ​មាន​ចំនួន៣០ប្រទេស ហើយ​នៅ​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​នោះ មាន​​ឯកសារ​សំខាន់ៗ ចំនួន៥ នឹង​ត្រូវ​ចុះហត្ថ​លេខា​​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន និង​រដ្ឋមន្ត្រី​ការ​បរទេស នៃ​ប្រទេស​​ជា​ដៃ​គូ​​នានា​​ដូចជា ទី១-សេចក្តី ​ប្រកាស​ស្តីពី​​ពិធីសារ​​លើ​សន្ធិសញ្ញា នៃ​តំបន់​​អាស៊ី​អា​គ្នេយ៍ គ្មាន​​អាវុធ​​នុយក្លេអ៊ែរ ដោយ​​រដ្ឋមន្ត្រី​ប្រទេស​​អាស៊ាន​ទាំង១។ ទី២-អនុស្សារណៈ នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន និង​ចិន​លើ​សន្ធិសញ្ញា​ស្តីពី​តំបន់​អាស៊ីអាគ្នេយ៍ គ្មាន​អាវុធ​នុយក្លេអ៊ែរ ។
ទី៣-ពិធីសារ​លើ​សន្ធិសញ្ញា​ស្តីពី​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ដោយ​ប្រទេស​មហាអំណាច​ទាំង​ប្រាំ ។ ទី៤-លិខិត ​តុ​បក​រណ៍ នៃ​ការចូល​ជា​ភាគី​របស់​សហភាព​អ៊ឺរ៉ុប និង​លិខិត​តុ​បក​រណ៍ នៃ​ការបន្ត​លើ​សន្ធិសញ្ញា នៃ​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍ និង​ទី៥-លិខិត ​តុ​បក​រណ៍ នៃ​ការចូល​ជា​ភាគី​របស់​ចក្រភព​អង់គ្លេស ព្រមទាំង​លិខិត​តុ​បក​រណ៍ នៃ​ការបន្ត​លើ​សន្ធិសញ្ញា នៃ​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍។
សម្តេច ​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​នោះ ហើយ​ឯក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នឹង​ធ្វើជា​ប្រធាន នៃ​កិច្ចប្រជុំ​ទាំងឡាយ​ខាងលើ​នេះ៕from kpt