យោងតាមប្រភពព័ត៌មាន ដែលទទួលបានពីគេហទំព័រ Auto Guide បានឲ្យដឹងថា
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងនាំចេញនូវរថយន្តម៉ូដែល Yaris
ពីរោងចក្រផលិតរថយន្ត នៅក្នុងប្រទេសបារាំង ទៅកាន់តំបន់ទីផ្សារអាមេរិកខាងជើង ។
នេះជាលើកដំបូង ហើយដែល
ក្រុមហ៊ុន Toyota ធ្វើការនាំចេញនូវរថយន្តពី ទីផ្សារអឺរ៉ុបទៅកាន់ទីផ្សារ អាមេរិកខាងជើង។
រថយន្ត Toyota ម៉ូដែល Yaris ត្រូវបានផលិតឡើង សម្រាប់ទីផ្សារឆ្នាំ ២០១២ ហើយបើតាមការបញ្ជាក់ របស់ក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុន Toyota ដែលមានទីតាំងនៅ ប្រទេសបារាំងនឹងធ្វើកា រនាំចេញនូវរថយន្ត ប្រមាណជា ២៥,០០០ គ្រឿង ជារៀងរាល់ឆ្នាំ ទៅកាន់ប្រទេស កាណាដា សហរដ្ឋអាមេរិក និងតំបន់ Puerto Rico។
លោក Makoto Sano ថ្នាក់គ្រប់គ្រងប្រចាំ នៅបារាំងរបស់ Toyota បានចេញសេចក្តីថ្លែងការណ៍ថា “នេះមិនមែនជាការ យល់ព្រមមួយ ក្នុងការនាំចេញ នាំចូលនូវរថយន្ត ដែលមានគុណភាព ដែលបង្កើតឡើងដោយ ក្រុមហ៊ុនយើងដែលមាន ទីតាំងនៅក្នុងប្រទេសបារាំងនោះទេ ប៉ុន្តែនេះគឺជាឱកាស នៃការធ្វើជំនួញ ថ្មីមួយទៀត សម្រាប់ក្រុមហ៊ុនរបស់យើង”៕