Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

FEMEN រិៈគន់ UEFA ដែលបាន ជំរុញឲ្យមាន សេវាកម្មផ្លូវភេទ នៅអ៊ុយក្រែន

www.dap-news.com
អ្នកនាំពាក្យ FEMEN បានធ្វើការរិៈគន់យ៉ាងខ្លាំ ងចំពោះ UEFA ដែលបានផ្តល់ការគាំទ្រ ឲ្យមានសេវាកម្មបម្រើផ្លូវភេទ នៅក្នុងឱកាសការប្រកូតបាល់ទាត់ យ៉ូរ៉ូ ឆ្នាំ ២០១២ ដែលត្រូវបានមើលឃើញថា មុខជំនួញលើសេវាកម្មផ្នូវភេទ នៅ
អ៊ុយក្រែន មានការរីកចម្រើន គួរគត់សម្គាល់។
យោងតាមសារព័ត៌មាន CNN នៅថ្ងៃ អង្គារ ទី ២៦ ខែ មិថុនា នេះបានឲ្យដឹងថា លោកស្រី អ៊ីនណា ឆេហ្វឆេនកូ អ្នកនាំពាក្យបណ្តេញសកម្មជន ដើម្បីការពារសិទិ្ធស្រ្តី FEMEN បានថ្លែងថា សកម្មជនស្តី្ររបស់ FEMEN បាននាំគ្នាដោះអាវ បញ្ចេញដើមទ្រូង នៅតាមទីសាធារណៈ ដើម្បីធ្វើការជំទាស់ សមាគមបាល់ទាត់ប្រចាំទ្វីបអ៊ឺរ៉ុប UEFA ដែលបានគាំទ្រឲ្យសេវាកម្មបម្រើផ្លូវភេទ នៅក្នុងការរៀបចំការប្រកួតបាល់ទាត់ UEFA ប្រចាំឆ្នាំ ២០១២ នេះ ទាំងដឹងថា មុខជំនួញផ្លូវភេទនៅប្រទេស អ៊ុយក្រែន ជាអំពើខុសច្បាប់។
របាយការណ៍ របស់រដ្ឋាភិបាលអ៊ុយក្រែន បានបង្ហាញថា ស្រ្តីដែលបានបម្រើសសេវាកម្មផ្លូវ នៅក្នុងឱកាសការប្រកួតបាល់ទាត់ UEFA នេះ មានប្រមាណ ១.២ម៉ឺននាក់ ហើយបើតាម ប្រភពព័ត៌មានក្រៅផ្លូវការ បានបញ្ជាក់ថា ចំនួនពិតប្រាដកនៃស្រ្តីរកស៊ីផ្លូវភេទ នៅក្នុងរដូវកាលនេះ មានច្រើនរបាយការណ៍ រដ្ឋាភិបាលទៅទៀត។ នៅក្នុងនោះផងដែរ អ្នកនាំពាក្យ FEMEN បានស្តីបន្ទោសដល់UEFA ថានៅតែបន្តការប្រកូត យ៉ូរ៉ូ ទាំងដឹងថា បញ្ហាស្រ្តីរកផ្លូវភេទនៅអ៊ុយក្រែន មានការកើនឡើង យ៉ាងគំហុក លើសពីនេះ UEFA គ្មានវិធានការជួយទប់ស្កាត់ នូវបញ្ហាខាងលើនេះ នោះទេ។
មូលហេតុដែល FEMEN ធ្វើការប្រមូលគ្នាដើម្បីប្រឆាំងនឹង UEFA នេះ គឺបណ្តាលមកពី UEFA មិនបានគិតគូរពីផលប៉ះពាល់ ចំពោះយុវវ័យ អ៊ុយក្រែន ដែលកំពុង ឈ្លក់វង្វេងនឹងអាជីព រកស៊ីផ្លូវភេទនោះទេ គឺគិតដែលផលប្រយោជន៍តែប៉ុណ្ណោះ។ ទន្ទឹមគ្នានោះដែរ FEMEN បានទាមទារឲ្យ UEFA ជួយដោះស្រាយបញ្ហាខាង លើនេះក្នុង រយៈពេលបីឆ្នាំ ផ្ទុយទៅវិញ មិនមានការឆ្លើយតបពី UEFA នោះឡើយ ទើប FEMEN សម្រេចចិត្ត ដោះស្រាយបញ្ហាដោយខ្លួនឯង ដើម្បីពិភពលោកដឹង និង ទាក់ទាញចំណាប់អារម្មណ៍សារព័ត៌មានជាតិ និង អន្តរជាតិ ក្នុងគោលបញ្ជាក់ថា ពូកគេកំពុងប្រឆាំងនឹងមុខជំនួញផ្លូវភេទ យ៉ាងពិតប្រាកដ៕
www.dap-news.com
www.dap-news.com