Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Ford បង្ហាញជាផ្លូវការ នៅរថយន្តម៉ូដែល F-150 Limited ស៊េរី ២០១៣ នៅសហរដ្ឋអាមេរិក

Photo by Lookingtoday
នៅព្រឹកថ្ងៃអង្គារនេះ ក្រុមហ៊ុនផលិតរថយន្ត Ford Motor Co ដែលជាក្រុមហ៊ុននាំ មុខគេក្នុងការផលិតនូវរថយន្ត Trucks ធំជាងគេ បានប្រកាសបង្ហាញ ជាផ្លូវការនូវរថយន្ត Truck ម៉ូដែលថ្មីដែលមានឈ្មោះថា “F-150 Limited”នៅក្នុងទីក្រុង Dearborn នៃសហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនបានឲ្យដឹងថា
F-150 Limited គឺជារថយន្តដែល ស្ថិតនៅក្នុងលំដាប់ល្អប្រណីត ដោយបំពាក់នូវ បច្ចេកវិទ្យាខ្ពស់ក្នុងការបើកបរ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបានបង្ហាញពីលទ្ធផល នៃការលក់នូវរថយន្ត Pickup លំដាប់ Luxury ថាកើនឡើងរហូតដល់ទៅ ៣០ ភាគរយ ដែលក្នុងនោះមានម៉ូដែល Lariat, Harley, Davidson និង King Ranch។ គួរបញ្ជាក់ផងដែរថា រថយន្ត Ford F-150 Limited ស៊េរី ឆ្នាំ ២០១៣ នេះមាននូវម៉ាស៊ីនប្រភេទ Ti-VCT EcoBoost កម្លាំង ៣៦៥ សេះ និងមានទំហំស៊ីឡាំង ៣.៥ លីត្រ។ នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុន មិនបានបញ្ជាក់ថា ក្រុមហ៊ុននឹងចេញ លក់នូវរថយន្ត Ford F-150 Limited 2013 នេះ នៅពេលណានោះទេ ហើយតម្លៃក៏ដូចគ្នាផងដែរ៕
Photo by Lookingtoday
Photo by Lookingtoday