Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

កំពូល​Smartphone ទាំង​៥ ប្រចាំ​ឆ្នាំ ២០១២

គេហទំព័រ​zdnet វិនិច្ឆ័យ​កាត់​សេចក្ដី​ថា ទូរស័ព្ទ​ចំនួន ៥ស៊េរី ដែលសុទ្ធ​តែ​ជា​ស៊េរី​ថ្មី និង​​ការ​ប្រកាស​ពី​ក្រុមហ៊ុន​និមួយៗ​ថា បំពាក់​និង​ដំណើរការ​ដោយ​បច្ចេកវិទ្យា​ទំនើប-ចុងក្រោយ​បំផុត របស់​ក្រុមហ៊ុន​ទាំង​ ៤ មាន​Apple, Samsung, Nokia និង​HTC
មក​បោះ​ឆ្នោត​វិនិច្ឆ័យ​ពី​បណ្ដា​អ្នក​ប្រើប្រាស់​ទូទៅ ដើម្បី​រក​ឲ្យ​ឃើញ​Smartphone​ល្អ​បំផុត​ប្រចាំ​ឆ្នាំ 2012។ តើ​Smartphone ទាំង​នោះ​មាន​ឈ្មោះ​អ្វី​ខ្លះ? ចុះ​សំឡេង​គាំទ្រ​វិញ?
Smartphone ទាំង​នោះ​មាន Galaxy S III, iPhone 4S, Lumia 900, 808 PureView និង HTC One Series។ ក្រឡេក​មើល​រូបរាង ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់៖
Samsung Galaxy S III តម្លៃ​ក្នុង​ស្រុក​ប្រហាក់ប្រហែល ៦៥០ដុល្លារ (គិតត្រឹម​ចុង​ខែ មិថុនា)
iPhone 4S តម្លៃ​ក្នុង​ស្រុក​ប្រហាក់ប្រហែល​ចាប់​ពី​ ៦៥០ ដល់ ៨៥០ដុល្លារ​អាមេរិក​ (គិតត្រឹម​ចុង​ខែ មិថុនា)
Lumia 900
HTC One Series
808 PureView
ឆ្លង​តាម​ការ​វិនិច្ឆ័យ តាមរយៈ​ការ​បោះ​ឆ្នោត​ដោយ​ពី​អតិថិជន​ជុំវិញ​សាកលលោក បាន​បង្ហាញ​ឲ្យ​ឃើញ​ថា Galaxy S III របស់Samsung ឈរ​នៅ​កំពូល​តារាង គឺ​ទទួល​បាន​ 34%​នៃ​សំឡេង​សរុប។ លេខ​ពីរ​ធ្លាក់​ទៅ​លើ Lumia 900 របស់​Nokia ដោយ​កាន់​ប្រជាប្រិយភាព 25% ខណៈ​ដែល​HTC One Series ស្ថិត​នៅ​ប្រកៀកប្រកិត​ដេញ​ពី​ក្រោយ ទាប​ជាង​តែ 2%ប៉ុណ្ណោះ។
អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ​គឺ iPhone 4S ម៉ូដែល​ចុងក្រោយ​បង្អស់​របស់​Apple មាន​អ្នក​គាំទ្រ​តែ 10%ប៉ុណ្ណោះ។ ដោយ​ឡែក​ទូរស័ព្ទ​កាមេរ៉ា​យក្ស រហូត​ដល់​ទៅ 41MP របស់​Nokia ម៉ូដែល​808 PureView មាន​តែ 7% ក្នុង​ប៉ុណ្ណោះ​ក្នុង​ដៃ។
ក្នុង​ចំណោម​ ៥ស៊េរី​ខាង​លើ ប្រសិន​បើ​មិត្ត​អ្នក​អាច​បាន​ចូល​ទៅ​បោះ​ឆ្នោត គាំទ្រ​ស៊េរី​ដែល​ខ្លួន​ស្រលាញ់​នោះ តើ​បោះ​ឲ្យ​ម៉ូដែល​ណា?