លោក Michele Puzzolante
ជាអ្នកគូរប្លង់សញ្ជាតិអ៊ីតាលីដ៏ល្បីម្នាក់ដែលបានគូរប្លង់រចនា
រូបរាងរមណីយដ្ឋានបណ្ដែតទឹកដ៏អស្ចារ្យមួយដែលដើរដោយថាមពលពន្លឺ
ព្រះអាទិត្យ។

រមណីយដ្ឋានបណ្ដែតទឹកនេះមានរូបរាង
កូនកាត់បីសាសន៍ដូចជាសណ្ឋាគារ ទូកកម្សាន្ត និងកប៉ាល់មុជទឹក។
រមណីយដ្ឋានដដែលនេះបានបំពាក់មកជាមួយ៖
បន្ទប់គេង ផ្ទះបាយ
បន្ទប់ទទួលទានអាហារមួយ បន្ទប់បញ្ជាមួយ
និងបន្ទប់ក្រោមទឹកមួយដែលផលិតឡើងពីកញ្ចក់ដ៏ក្រាស់ម្យ៉ាងសម្រាប់
ឲ្យភ្ញៀវដែលមកស្នាក់នៅគយគន់ទេសភាពនិងផ្ដិតយករូបភាពដ៏ស្អាតនៃ
ពិភពបាតសមុទ្រ។
ក្រៅពីបំពាក់ជាមួយបន្ទប់ដ៏ទំនើប
ៗខាងលើនេះហើយ
អ្នកឌីហ្សាញរូបនេះបានរចនាក្រាលបន្ទប់សម្រាប់អង្គុយលេងខាងលើពី
ឈើដ៏ប្រណិតរួមជាមួយនឹងអាងទឹកក្ដៅមួយនៅចំកណ្ដាល។
ហើយអ្វីដែលរឹតតែអស្ចារ្យជាងនេះទៀតនោះគឺប្រព័ន្ធភ្លើងដែល
ប្រើប្រាស់នៅក្នុងរមណីយដ្ឋានទាំងមូលបានមកពីបន្ទះស៊ុលឡាដែលបាន
បំពាក់នៅដំបូលផ្នែកខាងលើធ្វើឲ្យរមណីយដ្ឋាននេះក្លាយជារមណីយដ្ឋាន
ធម្មជាតិដែលមិនបង្កផល់ប៉ះពាល់ដល់បរិស្ថាន។









ប្រភពបានបញ្ជាក់ថាគម្រោងសាងសង់រមណីយដ្ឋានមួយនេះត្រូវចំណាយប្រាក់សរុបប្រហាក់ប្រហែល ១,៨លានដុល្លារអាមេរិក។







