រថយន្ត Sedan ម៉ូដែល S
ប្រើថាមពលអគ្គិសនីដំបូងបំផុតលើលោក
ត្រូវបានចាត់ទុកជាប្រភេទរថយន្តដំបូងបង្អស់
សម្រាប់ក្រុមហ៊ុនផលិតយានយន្តដ៏ធំ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុនបានប្រកាសថាជំហានដំបូងក្នុងឆ្នាំ២០១២នេះខ្លួនគ្រោងផលិតរថយន្តស៊េរីថ្មីនេះឲ្យបាន ៥ពាន់គ្រឿង ចំណែកឆ្នាំក្រោយTesla
គ្រោងបង្កើនផលិតផលកម្មឲ្យបានលើសពី ២ម៉ឺនគ្រឿង។
ក្រុមហ៊ុនបន្តថាខ្លួនបានប្រឹងប្រែងនិងយកចិត្តទុកដាក់បំផុត
ទាំងក្នុងការរចនារូបរាង បូករួមទាំងបច្ចេកវិទ្យា
ទំនើបៗដើម្បីឲ្យសមទៅនឹងតម្លៃរបស់រថយន្តស៊េរីខ្ពស់ដើរដោយថាមពល
អគ្គិសនីមួយនេះ។
Tesla
រំពឹងយ៉ាងមុតមាំថារថយន្តស៊េរីថ្មីនេះនឹងអាចប្រកួតប្រជែងជាមួយ
រថយន្តលំដាប់កំពូលៗផ្សេងទៀត នៅខណៈពេលដែលរូបរាងនិងការរចនារបស់
sedan ម៉ូដែល S
ត្រូវបានគេទទួលស្គាល់ថាជារថយន្តដែលជួយការពារការបំផុលបរិស្ថាន។
ក្រុមហ៊ុនមិនបានប្រាប់ពីលក្ខណៈ
សម្បត្តិរបស់រថយន្តនេះទេ
តែបានបញ្ជាក់ថារហូតមកទល់ពេលនេះមានអតិថិជនកុម្ម៉ង់ទិញមុនចំនួន
១ម៉ឺនគ្រឿងហើយជាមួយនឹងតម្លៃចាប់ពី ៤ម៉ឺន៩ពាន់ដុល្លារអាមេរិកឡើងទៅ។ ចំណែកការបរិច្ឆេទនាំចេញទៅដល់ដៃអតិជននឹងចាប់ផ្ដើមនៅអឺរ៉ុបនិងអាស៊ីនាឆ្នាំក្រោយ៕







