BFF មកពីពាក្យពេញថា “Best Friend Forever” ដូច្នេះ ពេលស្គាល់ពាក្យនេះហើយ sabay សុំសួរបន្តិច! តើ Selena Gomez & Taylor Swift គឺជាតារាចម្រៀងល្បីល្បាញ និង BFF ដែលស្អាតបំផុតមែន ឬ មិនមែនទេ?

តារាចម្រៀងវ័យក្មេង Selena Gomez និង Taylor Swift បានណាត់គ្នាញ៉ាំអាហារថ្ងៃត្រង់កាលពីថ្ងៃពុធដោយពេលនោះពួកគេ ទាំងពីរញញឹមញញែមដាក់គ្នា ទោះបីដឹងថាមានអ្នកថតរូបតាមថតពួកគេយ៉ាងណាក៏ដោយ។ នៅពេលពួកគេទាំងពីរបានចាប់ដៃគ្នាធ្វើជាមិត្តភ័ក្ដិ ពួកគេមិនសូវមានពេលដើរជាមួយគ្នានោះទេ ព្រោះរវល់នឹងអាជីពការងាររៀងៗខ្លួន ប៉ុន្តែពេលនេះមិត្តល្អទាំងពីរនាក់នេះមានពេលកាន់ដៃបណ្ដើរ គ្នាដូចមិត្តភ័ក្ដិដទៃបានហើយ។
ថ្មីៗនេះ តារាល្បីល្បាញទាំងពីររូបបានត្រៀមខ្លួនក្នុងការចេញបទចម្រៀង ថ្មីរបស់ពួកគេ។ ពីរបីខែមុន Taylor បានបង្ហើបឲ្យដឹងថា នាងនឹងចេញអាល់ប៊ុមស្ទូឌីយោទី៤ របស់នាងនៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ ២០១២ នេះ។ ចំណែកឯ Selena វិញនាងកំពុងតែថតរឿងថ្មី ប៉ុន្តែនាងក៏បានប្រកាសថានាងនឹងត្រលប់មកចាប់ផ្ដើមផ្នែកចម្រៀង វិញនៅពេលណាការថតរឿងរបស់នាងត្រូវបញ្ចប់៕









