យានចម្លងអវកាស Shenzhou-9
របស់ចិនបាននាំយកអវកាសយានិក ទាំងបីនាក់ដែលបំពេញបេសកកម្មរយៈពេល
១៣ ថ្ងៃ ក្នុងមន្ទីរពិសោធន៍អវកាស Tiangong-1
ត្រឡប់មកផែនដីដោយជោគជ័យ កាលពីពេលថ្មីៗនេះ។...

រូបភាពយាន Shenzhou-9 ធ្វើដំណើរត្រឡប់ពីទីអវកាសមកកាន់ភពផែនដី
រូបភាពយានចម្លងចុះសំចតក្នុងស្ថានីយ
Inner Mongolia វេលាម៉ោង ១០:០៥ នាទី
ម៉ោងក្នុងស្រុកត្រូវបានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍រដ្ឋ CCTV។
អវកាសយានិកបីនាក់ដែលក្នុងនោះមាន
អវកាសយានិកស្ត្រីដំបូងរបស់ចិន
បានបំពេញបេសកកម្មក្នុងមន្ទីរពិសោធន៍អវកាស Tiangong-1
ដោយជោគជ័យ។
បេសកកម្មនេះជាជំហានដ៏សំខាន់ដែលនឹងនាំឲ្យចិនសម្រេចគោលដៅ
សាងសង់ស្ថានីយអវកាសត្រឹមឆ្នាំ ២០២០។

អវកាសយានិកទាំងបីត្រូវចាំទទួលបដិសណ្ឋារកិច្ចពេលត្រឡប់មកវិញ
នាយករដ្ឋមន្ត្រីចិន លោក វិន ចៀបោវ
បានចាត់ទុកបេសកកម្មនេះថាជា “ជោគជ័យដ៏ត្រចះត្រចង់”។
លោកគូសបញ្ជាក់ដូច្នេះថា
“នេះគឺជាការរួមចំណែកដ៏អស្ចារ្យពីប្រជាជនចិនដល់កិច្ចខិតខំ
ប្រឹងប្រែងរបស់មនុស្សជាតិក្នុងការរុករក និងប្រើប្រាស់អវកាស”។
អវកាសយានិកស្ត្រីដំបូងរបស់
ចិននាង Liu Wang បានសម្ដែងក្ដីរំភើបប្រាប់ទូរទស្សន៍រដ្ឋ CCTV
ថា “វាពិតជាមានរំភើបក្រៃលែងដែលបានឈរនៅលើអវកាស
ហើយការត្រឡប់មកវិញដោយជោគជ័យគឺរឹតតែប្រសើរអស្ចារ្យថែមទៀត។
Tiangong-1 គឺជាលំនៅឋានរបស់យើងក្នុងទីអវកាស
ហើយទីនោះពិតជាមានផាសុកភាព និងរីករាយមែនទែន។
យើងពិតជាមានមោទនភាពនឹងជាតិរបស់យើងជាខ្លាំង”។
ចាំមើលថា តើចិនអាចប្រកួតប្រជែងអវកាសអន្តរជាតិជាមួយនឹងមហាអំណាចរុស្ស៊ី អាមេរិក និងជប៉ុនបានទេក្នុងអនាគតដ៏ខ្លីខាងមុខ៕








