ធ្លាប់មានបញ្ហាអស់ថ្មទូរស័ព្ទ
នៅពេលកំពុងធ្វើដំណើរតាមផ្លូវដែរឬទេ?
ដើម្បីដោះស្រាយបញ្ហានេះបាន
ថ្មីៗនេះប្រទេសចិនបានកែច្នៃបង្គោលភ្លើងបំភ្លឺផ្លូវមួយចំនួនឲ្យ
ក្លាយជាកន្លែងដែលអ្នកដំណើរអាចឈប់ដើម្បីសាកថ្មទូរស័ព្ទរបស់ពួក
គេបានយ៉ាងរំភើយ។

រូបភាពដែលបានបង្ហាញជូនខាងលើនេះ
គឺជារូបបង្គោលភ្លើងបំភ្លឺផ្លូវមួយនៅម្ដុំសាកលវិទ្យាល័យNanjing
ប្រទេសចិនដែលបានកែច្នៃធ្វើជាកន្លែងសម្រាប់ឲ្យអ្នកដំណើរឈប់
ដើម្បីសាកថ្មទូរស័ព្ទទំនើបៗបានចំនួន៨ប្រភេទខុសៗគ្នាដូចជា៖
iPhone, Nokia Lumia, Sony Xperia ជាដើម។
ស្រីម្នាក់ដែលបានថតនិងបង្ហោះរូបភាពខាងលើបានអះអាងថា
“បង្គោលភ្លើងខាងលើអាចសាកថ្មទូរស័ព្ទឲ្យពេញក្នុងរយៈពេលត្រឹមតែ
១០នាទីប៉ុណ្ណោះតែអាស្រ័យលើម៉ាកទូរស័ព្ទផងដែរ បើសិនជាម៉ាក
iPhone គឺអាចសាកបានលឿន”។ នាងបន្តថា
បង្គោលភ្លើងឆ្នាំងសាកនេះមាននៅកន្លែងជាច្រើនទៀតនៅក្នុងប្រទេស
ចិន។







