Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Mouse ពិសេស​ប្រើ​ពន្លឺ​ព្រះ​អាទិត្យ​

Mouse ពិសេស​នេះ​មាន​ឈ្មោះ​ថា Solar Powered Optical Mouse ជា​គំនិត​បង្កើត​ថ្មី​ដែល​មាន​លក្ខណៈ​ពិសេស​ជាង Mouse ធម្មតា​ព្រោះ​វា​បាន​បំពាក់​ជា​មួយ​បន្ទះ solar នៅ​ផ្ទៃ​ខាង​លើ​ដែល​អាច​បញ្ចូល​ថ្ម​បាន​ដោយ​ប្រើ​ពន្លឺ​ព្រះ​អាទិត្យ​ឬ​ពន្លឺ​ភ្លើង​នៅ​ក្នុង​បន្ទប់
Mouse ស៊េរី​ថ្មី​នេះ​នឹង​ផ្ដល់​ឲ្យ​អ្នក​ប្រើ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាមួយ​ នឹង​សមត្ថភាព​ដែល​អាច​បញ្ចូល​ថ្ម​បាន​ដោយ​ខ្លួន​ឯង​ឲ្យ​តែ​នៅ​ទី​កន្លែង​ដែល ​មាន​ពន្លឺ​គ្រប់គ្រាន់។ តែ​បើ​ស្ថិត​នៅ​ក្នុង​ទី​កន្លែង​ងងឹត​អ្នក​ប្រើប្រាស់​អាច​ប្ដូរ​ពី​ការ​ ប្រើ​ជា​មួយ​បន្ទះ​ Solar សម្រាប់​បញ្ចូល​ថ្ម​ទៅ​ប្រើ​ថ្ម​ប្រភេទAAA ក៏​បាន។
Solar Powered Optical Mouse មាន​លក់​នៅ​លើ​គេហទំព័រ Brando ក្នុង​តម្លៃ ៣៦ដុល្លារ​សហរដ្ឋ​អាមេរិក៕
ប្រែ​សម្រួល៖ ឈុន ហួរ