Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

LG Optimus LTE ​ស៊េរី​ថ្មីចល័តខ្លួន​លើ​ទីផ្សារ​កម្ពុជា

ផ្សាយ​ក្នុង​ផ្នែក​ ផលិតផលថ្មី ដោយ dy.bunnara កាលពី 2 days ago
Opitmus LTE LU6200 ជា​ម៉ូដែល​ថ្មី​មួយ​ទៀត​របស់​ក្រុមហ៊ុន LG ដែល ​ទើប​តែ​ប្រកាស​ចេញ​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​ពិភពលោក​កាល​ពី​ពេល​ ថ្មីៗ​នេះ។ បច្ចុប្បន្ន​សេរី​ទូរស័ព្ទ​ដ៏​ទំនើប​នេះ ក៏​កំពុង​តែ​ចល័ត​ខ្លួន​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ផង​ដែរ។
តម្លៃ​ប្រហាក់ប្រហែល ៤៥០ ដុល្លារអាមេរិក

Optimus LTE LU6200 ដំណើរការណ៍​ដោយ Android V2.3.5 (Gingerbread) ស៊េរី​ចាស់​ជាមួយ​អង្គ​គណនា​ប្រភេទ Dual-core 1.5 GHz Scorpion និង​ប្រើប្រាស់​កាមេរ៉ា​ទំហំ 8MP ដោយ​បន្ថែម​មុខងារ autofocus និង LED flash ជា​ជំនួយ​ក្នុង​ការ​ថត​រូបភាព​ផ្សេង​ៗ​បាន​ច្បាស់​ល្អ។
ជាមួយ​គ្នា​នេះ​ដែរ នៅ​លើ​ទូរស័ព្ទ​ដៃ​ស៊េរី​ថ្មី​នេះ បាន​បំពាក់​ជាមួយ​អង្គ​ចងចាំ​ខាង​ក្នុង​ទំហំ 1GB និង​មាន​សមត្ថភាព​ផ្ទុក​បាន 4GB និង​អាច​បន្ថែម​ទំហំ​ដល់ 32GB ជា​មួយ microSD ដោយ​គ្មាន​បារម្ភ​ពី​ការ​រអាក់រអួល​ក្នុង​ការ​ដំណើរការណ៍​កម្មវិធី​ផ្សេងៗ​។ ក្រៅ​ពី​នេះ នៅ​មាន Bluetooth, NFC, GPS និង​ជាមួយ​ប្រព័ន្ធ 4G ដែល​ផ្តល់​ល្បឿន​លឿន​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិតផង​ដែរ​។
យល់​យ៉ាង​ណា​ចំពោះ​ម៉ូដែល​ថ្មី​របស់​LG នេះ?
ដោយ៖ ប៊ុណ្ណារ៉ា