Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Keyboard ប្រើ​ថាមពល​ព្រះអាទិត្យ

ធ្លាប់​តែ​ឃើញ​ការ​ចុះ​ផ្សាយ​ទំព័រ​មុន​ពី Mouse ប្រើ​ពន្លឺ​ព្រះអាទិត្យ​ ថា​ចម្លែក​ តែ​ថ្ងៃនេះ​ប្លែក​ទៀត​ហើយ​គឺ Keyboard ប្រើ​ពន្លឺ​ព្រះអាទិត្យ​វិញ​ម្ដង​ដែល​មាន​ឈ្មោះ​ថា Logitech K760 Wireless Solar Keyboard ជា​ផលិតផល​របស់​ក្រុមហ៊ុន Logitech មាន​មូលដ្ឋាន​នៅ​ទីក្រុង Glasgow ប្រទេស Scotland។

Keyboard ដ៏​ពិសេស​នេះ​អាច​ប្រើ​បាន​ជា​មួយ​ឧបករណ៍​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS    សម្រាប់​ផ្ដល់​ភាព​ងាយ​ស្រួល​​ដោយ​ប្ដូរ​ពី​ការ​ចុច​ប្រើ​លើ​អេក្រង់​មក​ ប្រើ​លើ​ប៊ូតុងkeyboard ពិសេស​មួយ​នេះ​វិញ។ លក្ខណៈ​សម្បត្តិ​របស់ Logitech K760 នេះ​រួម​មាន៖ អាច​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​ដោយ​បច្ចេកវិទ្យា​ឥត​ខ្សែ bluetooth បាន, ជា Keyboard បញ្ចូល​ថ្ម​ដោយ​ពន្លឺ​ព្រះអាទិត្យ ដែល​មាន​ភ្ជាប់​មក​ជា​ស្រេច​ជា​មួយ​នឹង​បន្ទះ Solar អាច​បញ្ចូល​ថាមពល​បាន​ទាំង​ពន្លឺ​ភ្លើង​ក្នុង​បន្ទប់ និង​ពន្លឺ​ថ្ងៃ​នៅ​ខាង​ក្រៅ​ក៏​បាន។
Logitech K760 មាន​សមត្ថភាព​អាច​ភ្ជាប់​ជា​មួយ​ឧបករណ៍​បាន​ចំនួន ៣ ក្នុង​ពេល​ដំណាល​គ្នា។ ឧទាហរណ៍ យើង​កំពុង​ប្រើ Keyboard នេះ​ជា​មួយ Mac ហើយ​ចង់​ប្ដូរ​ទៅ​ប្រើ​ជា​មួយ iPad ឬ​ប្ដូរ​ទៅ​ប្រើ​ជា​មួយ iPhone វិញ​បាន​យ៉ាង​ងាយ​ដោយ​គ្រាន់​តែ​ចុច​ទៅ​លើ​ប៊ូតុង​ដែល​មាន​ស្រាប់​នៅ​លើ keyboard នេះ​ប៉ុណ្ណោះ។
ដើម្បី​ស្វែងយល់​បន្ថែម​ពី​ផលិតផល​ខាង​លើ​នេះ​សូម​បន្ត​តាមដាន​វីដេអូ​ឃ្លិប​ខាង​ក្រោម៖
Keyboard ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​មាន​ដាក់​លក់​នៅ​លើ​គេហទំព័រ logitech ក្នុង​តម្លៃ ៨០ ដុល្លារ​អាមេរិក។
អស្ចារ្យ​ទេ​ជា​មួយ​មុខ​ងារ​ពិសេស​ខាង​លើ​របស់ Logitech K760 មួយ​នេះ? ចង់​ប្រើ​អត់?
ប្រែ​សម្រួល៖ ឈុន ហួរ