Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Lexus ES350 ២០១៣​ប្រកាស​ចេញ​ហើយ

ថ្មីៗ​នេះ​ក្រុមហ៊ុន Toyota បាន​បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ 2013ម៉ូដែល ES ជំនាន់​ទី​៦ Lexus ES 350ដែល​ជា​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ក្នុង​ពិព័រណ៍​រថយន្ត 2012 New York Auto Show នៅ​អាមេរិក​កាល​ពី​ពេល​កន្លង​ទៅ​នេះ។


Lexus ES 350 ត្រូវ​គេ​រចនា​រូបរាង​យ៉ាង​ស្រស់​ឆើត​ប្រកប​ដោយ​លក្ខណៈ​សម្បត្តិ​យ៉ាង​ល្អ​ ឥត​ខ្ចោះ​និង​អាច​ធានា​រាល់​ការ​បើកបរ​នៅ​គ្រប់​ស្ថានភាព​ផ្លូវ​ប្រកប​ដោយ​ សុវត្ថិភាព។ រថយន្ត​ដ៏​ទំនើប​នេះ​អាច​បើកបរ​បាន​ក្នុង​ល្បឿន ៩៦,៥គ.ម/ម៉ោង ផ្គូផ្គង​ជាមួយ​ប្រអប់​លេខ​ Auto ៦ វគ្គ​ផ្ដល់​លក្ខណៈ​ងាយស្រួល​ដល់​ការ​បើក​បរ​នៅ​តាម​ទីក្រុង​ឬ​ទីប្រជុំជន​ ទាំង​ឡាយ។ Lexus ES 350 វិមាត្រ​កង់​នីមួយៗ​មាន​ប្រវែង ៤៣ស.ម ហើយ​ការ​បើកបរ​ក្នុង​ចម្ងាយ​ផ្លូវ ៦៤គ.ម ត្រូវ​ការ​សាំង ៣,៨លីត្រ។
តាម​ប្រភព​បាន​បញ្ជាក់​មក​ថា រថយន្ត​ស៊េរី​ថ្មី​របស់ Toyota ខាង​លើ​នឹង​ដាក់​លក់​នៅ​ពាក់​កណ្ដាល​ខែ​សីហា​ខាង​មុខ​នេះក្នុង​ តម្លៃប្រហាក់ប្រហែល ៣៦.៧២៥ ដុល្លារ​អាមេរិក។
ប្រែ​សម្រួល៖ ឈុន ហួរ