ក្រុម
Hacker មានឈ្មោះ Reckz0r បានប្រកាសនៅលើ Twitter ថា
ខ្លួនបានចូលទៅកាន់ Server របស់បណ្ដាធនាគារធំៗប្រមាណ ៧៩
ដើម្បីលួចទិន្នន័យប្រើប្រាស់ផ្សេងៗរបស់អតិថិជន ដែលទំហំសរុប
ប្រហែលជា 50GB។ នេះបើតាមប្រភព bgr
ប្រកាសឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញ។
ដើម្បីបង្ហាញថាខ្លួនពិតជាបានចូល
លួចមែននោះ hacker បានផ្សាយទិន្នន័យដែលបានពី ប័ណ្ណឥណទានប្រភេទ
VisaCard និង MasterCard។
ទិន្នន័យដែលបានផ្សព្វផ្សាយចេញទាំងនោះរួមមាន៖
ឈ្មោះពេញរបស់ម្ចាស់កាត, អាសយដ្ឋាន, ប្រភេទកាត, លេខទូរស័ព្ទ
និងអ៊ីមែលរបស់ម្ចាស់កាត។ Reckz0r អះអាងថា “ទំហំទិន្នន័យប្រហែលជាង
50GB”
នេះគឺគ្រាន់តែជាចំណែកតូចមួយនៃការលួចទិន្នន័យដែលខ្លួនធ្លាប់
បានធ្វើកន្លងមកប៉ុណ្ណោះ ដែលចំនួនខាងលើនេះ hacker បានលួចពី
“ធនាគារលំដាប់ខ្ពស់ ជាង ៨០ធនាគារ ” ដែលខ្លួនបានកំណត់មុខព្រួញ hack
កាលពីជាង ៣ខែមុនម្ល៉េះ។
ក្រុមហ៊ុនដំណើរការប្រើប្រាស់ប័ណ្ណឥណទាន
លំដាប់អន្តរជាតិមានឈ្មោះ Global Payments
បានអះអាងកាលពីខែមិនាកន្លងទៅថា hacker
បានលួចលេខប័ណ្ណឥណទានដែលជាកម្មសិទ្ធិរបស់អតិថិជនរបស់ខ្លួន
មានចំនួនរហូតដល់ទៅ ១,៥លាន MasterCard និង VisaCard។
ប្រែសម្រួល៖ ឈុន ហួរ







