Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ភិន សុដាលីស បក​ស្រាយ​រូប​ថត​ឱប​គ្នា​លើ​ Facebook

ក្រោយ​លេច​ធ្លាយ​រូបភាព​ឱប​ថើប​គ្នា​ស្អិត​ល្មួត​ប៉ុន្មាន​សន្លឹក នា​ប៉ុន្មាន​ថ្ងៃ​មុន​នេះ លើ​បណ្ដាញ Facebook តារា​សម្ដែង​តូច​ច្រឡឹង ភិន សុដាលីស បាន​ចេញ​មុខ​អះអាង​ថា បុរស​ក្នុង​រូប​នោះ មិន​មែន​ជា​គូស្នេហ៍​នាង​ទេ។
រូប​ថត​ប៉ុន្មាន​សន្លឹក​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​តារា​សម្ដែង​វ័យ​ ក្មេង ភិន សុដាលីស ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ Facebook និង​ត្រូវ​បាន​សារព័ត៌មាន​អេឡិចត្រូនិក​មួយ​បាន​ចុះផ្សាយ។ ដែល​ក្នុង​រូប​នោះ គេ​ឃើញ​ ភិន សុដាលីស បាន​បណ្ដោយ​ខ្លួន​ឲ្យ
​បុរស​វ័យ​ស្របាល​គ្នា​ម្នាក់​ឱប​ថើប​យ៉ាង​ត្រជាក់​ ចិត្ត។ តាម​រយៈ​រូបភាព​ទាំង​នោះ គេ​សន្និដ្ឋាន​ថា ស្រី​តូច ភិន សុដាលីស និង​បុរស​នោះ គឺ​ជា​គូស្នេហ៍​នឹង​គ្នា ព្រោះ​បើ​មិន​ដូច្នេះ​ទេ ប្រាកដ​ជា​មិន​ផ្អែម​ល្ហែម​បែប​នេះ​ទេ។
យ៉ាង​ណា ក៏​ដោយ តារា​សម្ដែង​ដែល​ទើប​ក្លាយ​ជា​ម្ចាស់​ភូមិគ្រឹះ​ស្កឹមស្កៃ​ថ្មីៗ​នោះ បាន​ប្រាប់ Sabay ថា បុរស​វ័យ​ក្មេង​នោះ មិន​មែន​អ្នក​ពិសេស ឬ​មិត្ត​ប្រុស​របស់​នាង​ទេ ព្រោះ​នាង​ពិត​ជា​មិន​ទាន់​មាន​មែន។ ភិន សុដាលីស បាន​និយាយ​ថា “រូប​ថត​នោះ​ខ្ញុំ​បាន​ថត​មែន​តាំង​ពី​ខ្ញុំ​មិន​ទាន់​ចូល​សិល្បៈ​ម្ល៉េះ​ គឺ​ក្នុង​អំឡុង​ដើម​ឆ្នាំ២០១០ តាម​រយៈ​ការ​ស្នើ​សុំ​របស់​មិត្តភ័ក្ដិ…តែ​បុរស​នោះ​មិន​មែន​ជា​សង្សារ ឫ​ជា​គូស្នេហ៍​របស់​ខ្ញុំ​ទេ​ គឺ​គ្រាន់​តែ​ជា​មិត្តភ័ក្ដិ​ធម្មតា​ដូច​មិត្តភ័ក្ដិ​ផ្សេងៗ​ឯ​ទៀត​តែ​ ប៉ុណ្ណោះ”។ ដាលីស បន្ថែម​ថា កាល​ណោះ​មិត្តភ័ក្ដិ​នាង បាន​ស្នើ​ឲ្យ​ថត​ជា​ឈុត​ខារ៉ាអូខេ​លេង ដោយ​ដើរ​តួ​ជា​គូ​សង្សា​មួយ​គូ​ដែល​ស្រឡាញ់​គ្នា​ជាមួយ​បុរស​នោះ ដូច្នេះ​ហើយ​ទើប​មើល​ទៅ​ឃើញ​ថា ដូច​ជា​ស្និទ្ធស្នាល​ដូច​គូស្នេហ៍​បែប​នេះ។
នៅ​ពេល​សួរ​ថា បើ​គ្រាន់​តែ​ជា​មិត្តភ័ក្ដិ ហេតុ​អី្វ ហ៊ាន​ថត​រូប​ឱប​ថើប​គ្នា​បែប​នេះ? ភិន សុដាលីស ឆ្លើយ​ថា ព្រោះ​តែ​កាល​ណោះ នាង​នៅ​ក្មេងខ្ចី​ពេក គិត​មិន​បាន​វែង​ឆ្ងាយ​ទើប​ព្រម​ថត មិន​នឹក​ស្មាន​ថា មក​កើត​រឿង​ក្នុង​ពេល​នេះ​ទេ ម្យ៉ាង​កាល​ណោះ នាង​ក៏​មិន​ទាន់​ចូល​សិល្បៈ​ដែរ។
រូបភាព​បែប​នេះ បើ​និយាយ​ពី​សិល្បករ ដូច​ជា​សត្រូវ​អីចឹង ព្រោះ​តែ​គេ​យល់​ថា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ដែល​ខំ​សាង​មក។ ស្រី​ស្អាត ភិន សុដាលីស ក៏​ដូច​គ្នា ខណៈ​នាង​ទទួល​ស្គាល់​ថា តិច​ឬ​ច្រើន​ពិត​ជា​ប៉ះពាល់​ដល់​កេរ្តិ៍​របស់​នាង​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ត្បិត​មិន​ដឹង​ថា នរណា​ជា​អ្នក​បង្ហោះ​រូប​នេះ និង​មាន​បំណង​អ្វី​ឲ្យ​ពិត​ប្រាកដ​ ក្នុង​ជំហរ​មិន​ចាប់​ទោស​អូស​ដំណើរ ក្រៅ​ពី​ចង់​បក​ស្រាយ​ថា នាង និង​បុរស​ក្នុង​រូប មិន​មែន​ជា​សង្សា​និង​គ្នា កញ្ញា បាន​សំណូម​ពរ​ថែម​ទៀត​ដល់​អ្នក​ដែល​បាន​បង្ហោះ​រូប​ទាំងអស់​នោះ​ថា ប្រសិន​បើ​មាន​នៅ​សល់​រូប​ទាំង​នោះ​ច្រើន​ទៀត សូម​បង្ហោះ​ចេញ​មក​ទាំង​អស់​តែ​ម្ដង​ទៅ ​ព្រោះ​នាង​ក៏​ចង់​មើល​លេង​ដែរ​ ដោយ​សារ​រូប​នោះ​នាង​បាត់​អស់​ហើយ។
មាន​សិល្បករ​មួយ​ចំនួន​ក៏​ដូច្នេះ​ដែរ ពេល​ធ្លាយ​រូប​ថត​បែប​នេះ ច្រើន​គេច​ពី​ការ​សាកសួរ​របស់​អ្នក​សារព័ត៌មាន​ ជាក់​ស្ដែង​កញ្ញា តូតា ដែល​ទើប​នឹង​ធ្លាយ​រូប​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​កំលោះ ទឹម នីដា ជា​ឧទាហរណ៍​ស្រាប់​។ ប៉ុន្តែ​ផ្ទុយ​ពី​កញ្ញា តូតា ដែល​មិន​ព្រម​ឆ្លើយ​តប​នឹង​ការ​សាកសួរ ស្រី​ស្រស់​ស្រគត់​ស្រគុំ ភិន សុដាលីស បាន​ចេញ​មុខ​បក​ស្រាយ​ថា រូប​ភាព​នោះ គឺ​ជា​ការ​ថត​លេង​ក្នុង​រង្វង់​មិត្តភ័ក្ដិ​ប៉ុណ្ណោះ៕
ចុះ​គ្នា​វិញ​យើង​វិញ ​ពេល​សាមី​ខ្លួន​បក​ស្រាយ​បែប​នេះ​ហើយ តើ​ជឿ​ឬ​មិន​ជឿ?