ផ្សាយក្នុងផ្នែក គន្លឹះខ្លីៗ ដោយ chip.chet កាលពី 3 days ago
ប្រិយមិត្តប្រើកុំព្យូទ័រប្រហែលជាធ្លាប់ជួបប្រទះ កម្មវិធី
error មួយចំនួនហើយ ដែល error
នោះជាប្រអប់សារមួយដែលបង្ហាញក្រោយពេលយើងបិទកម្មវិធី (exit
program) ដូចខាងក្រោម៖
អ្នកប្រើប្រាស់ប្រហែលជាមានការធុញទ្រាន់នឹងផ្ទាំង error
ខាងលើនេះហើយតែសូមកុំបារម្ភថ្ងៃនេះ Sabay
នឹងផ្ដល់ជាគន្លឹះសម្រាប់បិទផ្ទាំង error នេះ។
ងាយទេសូមធ្វើតាមជំហានដូចខាងក្រោម៖
ជំហានទី១៖ ចុចលើប៊ូតុង Start របស់ Windows រួចវាយបញ្ចូលពាក្យ “services.msc”។
ជំហានទី២៖ រំកិល Mouse ចុះក្រោមរួចរកមើលឃ្លា
“Program Compatibility Assistant Service” បន្ទាប់មកចុចស្ដាំ mouse
នៅលើឃ្លាដដែលនេះ រួចរើសយកពាក្យ “Stop”
របៀបមួយផ្សេងទៀត
យើងក៏អាចចូលទៅបិទតាមរយៈ Local Group Policy Editor បានដូចគ្នាដែរ សូមមើលតាមជំហានខាងក្រោម៖
ជំហានទី១៖ ចុចលើប៊ូតុង Start របស់ Windows រួចវាយបញ្ចូលពាក្យ “gpedit.msc” រួច Enter។
ជំហានទី២៖ ក្រោយពី Enter រួចផ្ទាំង Local Group
Policy Editor នឹងបើកឡើង បន្ទាប់មកចូលទៅ User
Configuration\Administrative Templates\Windows Components\Application
Compatibility មើលទៅផ្នែកខាងស្ដាំនៃផ្ទាំង Local Group Policy
Editor យើងនឹងឃើញមានឃ្លា ” Turn off Program Compatibility Assistant” ។
ជំហានទី៣៖ ត្រង់នេះសូមចុច mouse
ពីរដងទៅលើឃ្លាដដែល, ផ្ទាំង Turn off Program Compatibility
Assistant នឹងបើកឡើង សូមចុចលើ Enable => Apply => OK
ដើម្បីបិទជាការស្រេច។
បញ្ជាក់៖ សិទ្ធក្នុងការបិទ ផ្ទាំងErorr ខាងលើបាន លុះត្រាតែម៉ាស៊ីនរបស់អ្នកជាAdministrator និងបានតែលើWindows 7 និងVista។
សាកល្បងម្ដងមើលបានផលអត់?
ដោយ៖ ឈុន ហួរ

ជំហានទី១៖ ចុចលើប៊ូតុង Start របស់ Windows រួចវាយបញ្ចូលពាក្យ “services.msc”។


ជំហានទី៣៖ ក្រោយពីចុចលើ Stop រួចនឹងបង្ហាញផ្ទាំង Service Control មួយដែលបញ្ជាក់ពីការដែលយើងបិទ Serviceនេះ។

យើងក៏អាចចូលទៅបិទតាមរយៈ Local Group Policy Editor បានដូចគ្នាដែរ សូមមើលតាមជំហានខាងក្រោម៖
ជំហានទី១៖ ចុចលើប៊ូតុង Start របស់ Windows រួចវាយបញ្ចូលពាក្យ “gpedit.msc” រួច Enter។



សាកល្បងម្ដងមើលបានផលអត់?
ដោយ៖ ឈុន ហួរ







