Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Microsoft ទិញយក Yammer ជាផ្លូវការហើយ


Photo by Lookingtoday
ព័ត៌មានអាចាមរាម ពីមុនគឺជាការពិត! ក្រុមហ៊ុន Microsoft ពិតជាបានទិញភាគហ៊ុន ពាក់ កណ្តាល របស់បណ្តាញ ទំនាក់ទំនងសង្គម Yammer ក្នុងតម្លៃ ១,២ពានលានដុល្លារអាមេរិក ឬក៏ច្រើនជាងនេះទៅទៀត។ លោក Steve Ballmer ជា នាយកប្រតិបត្តិ របស់ក្រុមហ៊ុន Microsoft បាននិយាយទាំងសប្បាយ រីករាយ ថា
ការទិញយក ភាគហ៊ុន ក្រុមហ៊ុន Yammer ផ្តោតសំខាន់លើកា ចែកចាយនូវបច្ចេកវិទ្យា
ដែលម្ចាស់ពាណិជ្ជកម្ម នីមួយៗតែងតែ ត្រូវការ និងស្រលាញ់ពេញចិត្ត ហើយក្រុមហ៊ុន Yammer គឺជាបណ្តាញទំនាក់ទំនង សង្គមដែលផ្សព្វផ្សាយពាណិជ្ជកម្ម ល្អបំផុត អាចធ្វើការផ្សព្វផ្សាយ Microsoft កាន់តែល្បីខ្លាំងឡើង។ ការទិញយកភាគហ៊ុនរបស់ ក្រុមហ៊ុន Yammer បានផ្តល់ឲ្យក្រុមហ៊ុន Microsoft នូវបណ្តាញ ទំនាក់ទំនង់ យ៉ាង សំខាន់បំផុត ដើម្បីពង្រីកវិសាលភាព របស់ខ្លួនឲ្យកាន់តែទូលំទូលាយ។
ឥឡូវក្រុមហ៊ុន Microsoft ទទួលបានអ្នកប្រើប្រាស់ពីបណ្តាញ Yammer ច្រើនជាង ៥លាន នាក់ ដែលមកពីក្រុមហ៊ុន ច្រើនជាង២០០,០០០ ក្រុមហ៊ុនខុសគ្នា។ តាមពិតទៅ ក្រុមហ៊ុន Microsoft កំពុងតែ ប្រើប្រាស់សមត្ថភាព របស់ក្រុមហ៊ុន Yammer ដើម្បី ពង្រីកផ្នែកសេវាកម្មនានា របស់ខ្លួនដោយ សម្ងាត់បំផុត ដែលមិនមានគម្រោង សហការផ្តល់ នូវកម្មវិធី SharePoint, Office 365 , Microsoft Dynamics និង Skype ដល់ Yammer ក្នុងរយៈ ពេលយូរអង្វែងនោះទេ ៕
Photo by Lookingtoday