Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Smart Bed ដំបូង​គេ​បង្អស់​ក្នុង​លោក

អ្នក​ធ្វើ​គ្រឿង​សង្ហា​រឹម​ជនជាតិ​ អេស្ប៉ាញ​ម្នាក់​មាន​ឈ្មោះ​ថា OHEA បាន​បង្ហាញ​គ្រែ​មួយ​លេច​មុខ​ដំបូង​គេ​បង្អស់​ក្នុង​ពិភព​លោក គឺ​គ្រែ​អាច​រៀប​ចំ​ខ្លួន​ឯង​ដោយ​ស្វ័យ​ប្រវត្តិ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​​ដល់​អ្នក​គេង​ក្នុង​ការ​រៀប​ចំ​គ្រែ​នៅ​ពេល​ ព្រឹក​។

ចំណាយ​ពេល​ត្រឹម​​តែ​ ៥០ វិនាទី ប៉ុណ្ណោះ​ គឺ​ផ្ដើម​ចេញ​ពី​ការ​លាត​ត្រដាង​នៃ​មេកានិច​ម៉ាស៊ីន​របស់​គ្រែ​នេះ ដែល​មាន​ឧបករណ៍ ២ ​សម្រាប់​មូរ​កម្រាល​ពូក​ឲ្យ​ទៅ​សភាព​ដើម​វិញ ហើយ​ក្នុង​ពេល​នោះ​ដែរ ខ្នើយ​ក៏​ត្រូវ​បាន​រៀប​ចំ​ផ​ង​ដែរ តាមរយៈ​ខ្សែ​ដែល​បាន​ភ្ជាប់​ទៅ​នឹង​ស្រោម​ខ្នើយ ដែល​មាន​បន្ទះ​មួយ​សម្រាប់​លើក​ និង​រៀប​ចំ​ខ្នើយ​ឲ្យ​មាន​របៀប។ ខាង​ក្រោម​នេះ​ជា​វីដេអូ​ឃ្លិប​ ដែល​បង្ហាញ​ពី​ការ​រៀប​ចំ​គ្រែ​នេះ​ដោយ​ខ្លួន​ឯង៖
ក្រៅ​ពី​សមត្ថភាព​​មាន​សមត្ថភាព​អាច​រៀប​ចំ​គ្រែ​ដោយ​ខ្លួន​ឯង​បាន​ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គ្រែ​នេះ​ក៏​មាន​ប្រព័ន្ធ​សុវត្ថិភាព​​​សម្រាប់​ការពារ​ផង​ដែរ នៅ​ពេល​ដែល​មាន​មនុស្ស​កំពុង​តែ​គេង​នៅ​លើ​គ្រែ​នោះ។ គ្រែ​នេះ​ក៏​បាន​ផ្ដល់​កុង​តាក់​ ២ សម្រាប់​អ្នក​ប្រើប្រាស់​ផង​ដែរ ដោយ​កុងតាក់​ទី ១ គឺ​អាច​ប្រើ​ដោយ​ដៃ​របស់​យើង​ដើម្បី​បញ្ជា​ឲ្យ​គ្រែ​នេះ​ធ្វើ​អ្វី​ខ្លះ ហើយ​ចំណែក​ឯ​កុងតាក់​ទី ២ គឺ​បញ្ជា​ឲ្យ​គ្រែ​នេះ​ធ្វើ​ការងារ​ទាំង​អស់​ដោយ​ខ្លួន​ឯង។
ប្រែ​សម្រួល​៖ តុង