ក្រុមហ៊ុនចិន MEIZU
បានសម្ពោធទូរស័ព្ទប្រើ CPU Exynos A9 quad-core ដំបូងបំផុតលើលោក
ជាផ្លូវការកាលពីថ្ងៃទី ២៥ខែ
មិថុនាកន្លងទៅនៅទីក្រុងហុងកុងដោយប្ដូរឈ្មោះពី Meizu MX quad-core ទៅជា Meizu MX 4-core វិញ។

ក្រុមហ៊ុនចិនមួយនេះបានសហការគ្នា
ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធទូរស័ព្ទក្នុងស្រុកមួយដែលមាន
ឈ្មោះថា PCCW mobile និងក្រុមហ៊ុនចែកចាយ smartphone
ក្នុងស្រុកដើម្បីប្រារព្ធពិធីសម្ពោធទូរស័ព្ទទំនើបនេះនៅសណ្ឋាគារដ៏
ប្រណិតមួយដែលមានឈ្មោះថា W Hotel ក្នុងទីក្រុង ហុងកុង។
Smartphone
ស៊េរីថ្មីនេះបានភ្ជាប់មកជាមួយ CPU Exynos A9 quad-core
ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ CPU បាន
២០ភាគរយបើប្រៀបធៀបជាមួយនឹង CPU ជំនាន់មុន។
លក្ខណៈពិសេសបន្ថែមទៀតមានដូចជា៖ អេក្រង់ទំហំ ៤អ៊ីញ ជាមួយ resolution
960 x 640-pixel, ថាមពលថ្ម 1,700 mAh, កាមេរ៉ាទំហំ 8-megapixel ប្រភេទ
BSI ជាមួយនឹង lengs f/2.2
មានសមត្ថភាពថតរូបបានច្បាស់ទោះមានពន្លឺតិចក៏ដោយ,
មើលវីដេអូកម្រិត
1080pនិងប្រើប្រព័ន្ធប្រតិបត្តិការប្លែកពីគេដែលមានឈ្មោះថា Flyme
OS។







MX Quad-core នឹងមានដាក់លក់នៅថ្ងៃទី ៣០ខែ មិថុនា ខាងមុខនេះជាមួយនឹងទំហំពីរសម្រាប់ជ្រើសរើសដូចជា៖ ទំហំ 32GBតម្លៃ ៤០០ដុល្លារអាមេរិក និង 64GB តម្លៃ ៥៣០ដុល្លារអាមេរិក។







