ក្រុមហ៊ុនផលិត និងចែកចាយកុំព្យូទ័រម៉ាកAcer របស់
តៃវ៉ាន់ ដ៏ល្បីល្បាញជាយូរឆ្នាំណាស់មកហើយនោះ
ក្នុងឱកាសពិព័រណ៍បច្ចេកវិទ្យា Comutex 2012 ដែលប្រារព្ធឡើងនៅតៃវ៉ាន់
ស្រាប់តែប្រកាសចេញទូរស័ព្ទដៃវៃ
ឆ្លាតម៉ាក Liquid Glow E330 និងបានគូសបញ្ជាក់ថាOS របស់Smartphone
ស៊េរីថ្មីរបស់ខ្លួននេះ ដំណើរការលើAndroid ICS 4.0។
នេះបើតាមការអះអាងរបស់itmagz.net កាលពីដើមសប្ដាហ៍កន្លងទៅ។
Acer អះអាងបន្ថែមថា Smartphone ស៊េរីថ្មីនេះ អាចហៅថាLiquid Glow E330 ក៏បាន ឬCloudMobile S500។
លក្ខណៈសម្បត្តិគោលរបស់Smartphone ស៊េរីទំនើបនេះ មាន CPU 1GHz, RAM 512MB, Wi-Fi, blutooth, NFC បូករួមទាំងអេក្រង់Touchscreen ទំហំ 3.7” ដែលមានResolution 800 x 480px។ ក្រៅពីនេះ E330 មានវិមាត្រ 117 x 58.5 x 11.5មម និងទំងន់ ១២៥ក្រាម។
តើSmartphone របស់Acer ភ្ជាប់ជាមួយលក្ខណៈពិសេសប៉ុណ្ណឹង អាចជ្រៀតខ្លួនចូលប្រជែងជាមួយម៉ូដែលផ្សេងៗទៀតទេ?
ដោយ៖ ជីព ចិត្ត







