ថ្មីៗនេះ Sony បានប្រកាសខ្សែស្រឡាយទូរស័ព្ទ Xperia ចំនួនពីរម៉ូតបន្ថែមទៀតដែលមានឈ្មោះថា Sony Xperia tipo និងមួយម៉ូតទៀតជាប្រភេទទូរស័ព្ទ SIM 2 ដំបូងបំផុតរបស់ខ្លួនមានឈ្មោះថា Sony Xperia tipo dual។

Xperia tipo
- វិមាត្រ ១០៣ម.ម x ៥៧ម.ម x ១៣ម.ម
- ទម្ងន់ ៩៩,៤ក្រាម
- អេក្រង់ប្រភេទ HVGA TFT ទំហំ ៣,២អ៊ីញ ភ្ជាប់ជាមួយកញ្ចក់ខនិជដែលធន់នឹងស្នាមឆ្កូត
- ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich
- CPU Qualcomm Snapdragon MSM7225AA ល្បឿន 800MHz
- កាមេរ៉ាទំហំ 3.2MP
- ទំហំផ្ទុកទិន្នន័យ 2.9GB តែអាចបន្ថែមទំហំបានដោយប្រើ microSD card
- រន្ធដោតកាសទំហំ ៣,៥ម.ម
- រន្ធ USB ប្រភេទ microUSB
- ថ្មីប្រភេទ 1500mAh
- មាន HSPA-enabled 3G, Bluetooth, Wi-Fi និង GPS

Xperia tipo dual (រង្វង់ក្រហមជា ប៊ូតុងសម្រាប់បិទឬបើក SIM)
ចំណែក Xperia tipo dual មានលក្ខណៈសម្បត្តិនិងរូបរាងប្រហាក់ប្រហែល Xperia tipo ដែរ តែខុសត្រង់ថាអាចដាក់ SIM បានពីរ។ ក្រុមហ៊ុនបានបញ្ជាក់ថា SIM ទាំងពីរមិនអាចបើកដំណើរការក្នុងពេលតែមួយនោះទេ តែក្រុមហ៊ុនបានរចនាបន្ថែមប៊ូតុងដ៏ពិសេសមួយនៅចំហៀងខាងស្តាំទូរស័ព្ទ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បិទឬបើក SIM ណាមួយដែលខ្លួនចង់ប្រើបានយ៉ាងងាយ។
ទូរស័ព្ទ Xperia ទាំងពីរម៉ូដែលនេះនឹងមានដាក់លក់នៅលើទីផ្សារពិភពលោកនៅត្រីមាសទី៣ ឆ្នាំ ២០១២ខាងមុខនេះជាមួយនឹងពណ៌ចំនួន៤ សម្រាប់ជ្រើសរើសដូចជា៖ ខ្មៅ ស ក្រហម និង ខៀវ។ តែអ្វីដែលគួរឲ្យស្ដាយនោះគឺក្រុមហ៊ុនមិនបានបញ្ជាក់ប្រាប់ពីតម្លៃនៅឡើយទេ៕
ប្រែសម្រួល៖ សេង សុភ័ក្ត







