ថ្មីៗនេះ Lenovo បានប្រកាស Tabletស៊ីម២ប្រើប្រព័ន្ធប្រតិបត្តិការ Android ICSដំបូងបំផុតលើលោកដែលមានឈ្មោះថា Lenovo LePad A2017 សម្រាប់ដាក់លក់នៅលើទីផ្សារប្រទេសចិន។

លក្ខណៈសម្បត្តិរបស់ LePad A2017 រួមមាន៖
- អេក្រង់ touchscreen ទំហំ៧អ៊ីញ រួមជាមួយ resolution of 1024 x 600 pixel
- CPU MTK6575 single core ល្បឿន1GHz
- RAM ទំហំ 1GB
- ទំហំផ្ទុកទិន្នន័យ 16GB តែអាចបន្ថែមទំហំបានដោយប្រើ microSD card
- កាមេរ៉ាក្រោយទំហំ 3 megapixel និងកាមេរ៉ាមុខប្រើសម្រាប់ video chat
- ថ្មប្រភេទ 3,550 mAh
- មាន WiFi និង 3G
- ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich
Tablet ស៊ីមពីរនេះគ្រោងដាក់លក់នៅលើទីផ្សារប្រទេសចិននាថ្ងៃទី ១៨ មិថុនាខាងមុខនេះហើយ។ តែគួរឲ្យសោកស្ដាយដែលក្រុមហ៊ុនមិនបានបញ្ជាក់ពីតម្លៃនិងកាលបរិច្ឆេទចេញលក់នៅលើទីផ្សារពិភពលោក។
ប្រែសម្រួល៖ សេង សុភ័ក្ត







