ថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:៣៧
បណ្តាមេដឹកនាំរបស់G-8
កាលពីថ្ងៃទី១៩ឧសភាបានបង្កើនការគាបសង្កត់លើអុីរ៉ង់ដោយ
គំរាមថានឹងត្រៀមប្រើប្រេងស្តុកយុទ្ធសាស្ត្រចាប់ពីរដូវក្តៅ
នេះទៅប្រសិនបើការពង្រឹងទណ្ឌកម្មប្រឆាំងក្រុងតេហេរ៉ង់អាច
កម្រិតការផ្គត់ផ្គង់ប្រេងលើទីផ្សារ
។ជាមួយនឹងការនិយាយត្រង់ៗមួួយខុសពីទម្លាប់ G-8
បានស្នើដល់ទីភ្នាក់ងារថាមពលអន្តរជាតិជាអង្គការអន្តរជាតិ
ដែលសម្របសម្រួលការប្រើប្រាស់ប្រេងស្តុករបស់បណ្តាប្រទេសលោក
ខាងលិចឱ្យត្រៀមធ្វើសកម្មភាព ។
ក្នុងសេចក្តីប្រកាសមួយចេញក្រោយកិច្ចប្រជុំ
កំពូលនៅ CAMP DAVID ក្រុមG-8ថ្លែងថា
ជាការបង្ការចំពោះការស្ទះដែលអាចកើតមានក្នុងការលក់ប្រេង
យើងត្រៀមស្នើដល់ទីភ្នាក់ងារថាមពលអន្តរជាតិឱ្យចាត់
វិធានការសមស្របនានាដើម្បីអាចធានាដល់ការផ្គត់ផ្គង់ប្រេង
ឱ្យបានគ្រប់គ្រាន់ដល់ទីផ្សារ ។
នេះជាសញ្ញាចុងក្រោយនៃការគាំទ្រដល់លោក
បារ៉ាក់ អូបាម៉ា
ពីសំណាក់បណ្តាសម្ព័ន្ធមិត្តចំពោះការបញ្ចេញប្រេងស្តុក
យុទ្ធសាស្ត្រជាលើកទី២ ក្នុងរយៈពេលតែ២ឆ្នាំ
ដែលជាលើកទីមួយក្នុងអាណត្តិរបស់ប្រធានាធិបតីអាមេរិកតែមួយរូប
។ប៉ុន្តែការប្រើប្រាស់ប្រេងស្តុកយុទ្ធសាស្ត្រពិតជាមិន
ទាន់ច្បាស់នៅឡើយ
វាអាចប្រើបើសិនជាសហរដ្ឋអាមេរិកនិងពួកសម្ព័ន្ធមិត្ត
រង់ចាំមើលថា
តើការធ្លាក់ចុះនៃការនាំប្រេងចេញរបស់អុីរ៉ង់ញ៉ាំងឱ្យមានការ
ឡើងថ្លៃប្រេងខ្ពស់បំផុតឬយ៉ាងណា ។
ក្នុងខែឧសភានេះតម្លៃប្រេងឆៅនៅសហ
រដ្ឋអាមេរិកធ្លាក់ចុះ១២%
ដែលជាកម្រិតយ៉ាងទាបបំផុតមួយចាប់តាំងពីការចេញផ្សាយរបស់
អ.ស.ប
កាលពីខែវិច្ឆិកាកន្លងមកនេះនូវរបាយការណ៍មួយដែលលាតត្រដាង
ពីការភ័យខ្លាចជាអន្តរជាតិលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
មក ៕








