Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

អូបាម៉ា នឹងនាំអ្នករកស៊ី យ៉ាងច្រើន មកកម្ពុជា

E-mail Print PDF
ភ្នំពេញៈ លោកអូបាម៉ា ប្រធានាធិបតីសហរដ្ឋ អាមេរិក អមដោយរដ្ឋមន្រ្តីការបរទេស លោកស្រី ហ៊ីលឡារី គ្លីន តុន នឹងនាំអ្នករកស៊ីយ៉ាងច្រើន មកកាន់ប្រទេសកម្ពុជា ដើម្បីដាក់ទុនរកស៊ីនៅពេលដែលមេដឹកនាំមហាអំណាច រូបនេះ នឹងធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ានបូកនាចុងឆ្នាំ២០១២នេះ។ នេះបើយោងតាមមន្ត្រី ជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ឃឺត ខាំប៊ែល នាឱកាសចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ នេះ។

ក្នុងជំនួបនោះ លោក ឃឺត ខំាប៊ែល ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានជំរាបជូនសម្តេចតេជោថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងលោកស្រី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ហ៊ីឡារី ក្លីនតុន ទន្ទឹងរង់ចាំមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំអាស៊ីបូព៌ា។
លោក ឃឺត បានលើកឡើងថា សហរដ្ឋមេរិក នឹងនាំមកនូវអ្នកវិនិយោគសហរដ្ឋអាមេរិកយ៉ាងច្រើនមកកាន់ កម្ពុជា។ លោក ឃឺត បានបន្តថា សហរដ្ឋអាមេរិក ចង់ឃើញអ្នកវិនិយោគរបស់ខ្លួន មកបណ្តាក់ទុនវិនិយោគនៅ កម្ពុជា និងនៅក្នុងតំបន់អាស៊ានឲ្យបានកាន់តែច្រើន ដើម្បីធ្វើឲ្យមានទំនាក់ទំនងកាន់តែប្រសើរឡើង។
លោក ឃឺត បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងធ្វើគ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំនេះ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រហូតទៅដល់ចុងឆ្នាំនេះ មានកិច្ចប្រជុំ៣ ពោលគឺកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ាន។ សម្តេចតេជោ បាន ថ្លែងអំណរគុណសហរដ្ឋអាមេរិក ចំពោះការលើកឡើងថា នឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យកិច្ចប្រជុំទាំងអស់ នេះ ទទួលបានជោគជ័យ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជាក៏ទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសហរដ្ឋ អាមេរិក បារ៉ាក់ អូបាម៉ា និងលោកស្រីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី គ្លីនតុន ក៏ដូចជាស្វាគមន៍ ចំពោះការមកបណ្តាក់ទុនវិនិយោគ នៅកម្ពុជាពីសំណាក់ក្រុមអ្នកវិនិយោគសហរដ្ឋអាមេរិកផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា សម្តេចចង់ឲ្យសហរដ្ឋអាមេរិកដើរតួអោយកាន់តែស៊ីជម្រៅបន្ថែមទៀត នៅក្នុង តំបន់ ដើម្បីជាការចូលរួមចំណែកនៅក្នុង សន្តិភាពពិភពលោក។ ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន បាន ថ្លែងអំណរគុណសហរដ្ឋអាមេរិក ចំពោះគំនិតផ្តួចផ្តើមនៅតំបន់មេគង្គក្រោម ដោយសម្តេចបានចាត់ទុកថា ជាការ ចាប់ចំជីពចរ ដែលអាស៊ានចង់បាននោះ គឺការជួយដល់ប្រទេសមេគង្គក្រោម ដែលជាប្រទេសក្រីក្រ ហើយក៏ជា ការជួយជុំរុញដល់ការធ្វើសមាហរណកម្ម រវាងអាស៊ានចាស់ និងអាស៊ានថ្មី៕