Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ម្ចាស់​ Facebookរៀប​ការ​ហើយ​ជាមួយ​មិត្ត​ស្រី​ចាស់​

លោក ​ MARK ZUCKERBERG ស្ថាប​និក​ និង​ជា​អគ្គ​នាយក​របស់​ FACEBOOK បាន​រៀប​ការ​ ហើយ​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ជាមួយ​មិត្ត​ស្រី​របស់​គេ​ពី​យូរ​មក​ហើយ​នាង​ព្រី​សីុ​ល​ឡា​ចាន់​ ដោយ​លោក​ប្រកាស​​ពី​ការ​រៀបការ​នៅ​តាម​បណ្តាញ​សង្គម​នោះ​របស់​លោក​ ។
ការ​រៀប​ការ​របស់​មហា​សេដ្ឋី​វ័យ​ក្មេង​អាយុ​២៨​ឆ្នាំ​រូប​នេះ​កើត​មាន​ បន្ទាប់​ពី FACEBOOK ចូល​ក្នុង​ផ្សារ​ភាគ​ហ៊ុន​ជា​សកម្ម​ភាព​មួយ​ធ្វើ​ឱ្យ​ផ្សារ​ភាគ​ហ៊ុន​ អាមេរិក​ឡើង​០,៦១% ។ ពិធី​រៀប​ការ​របស់​គេ​ធ្វើ​ដោយ​ស្ងាត់​ស្ងៀម​នៅ​ប៉ា​ឡូ អាល់​តូ រដ្ឋ​កាល​ី​ហ្វ័រ​នី​ញ៉ា ។ គូ​សេ្នហ៍​នោះ​បាន​សម្រេច​ចិត្ត​រៀបការ​កាល​ពី​៤​ខែ​មុន​ ហើយ​មនុស្ស​​ទាំង​ឡាយ​មានការ​ភ្ញាក់​ផ្អើល​ដោយ​គេ​គិត​ថា នោះ​ជា​បុណ្យ​​មួយ​ដើម្បី​អប​អរ​សាទរ​ដល់​នាង​ចាន់​ដែល​ទើប​រៀន​​ចប់​ខាង​ វេជ្ជ​សាស្ត្រ​ប៉ុណ្ណោះ ។មនុស្ស​ជាង​៤០០.០០០​នាក់​បាន​បើក​ FACEBOOK ដើម្បី​អប​អរ​សាទរ​ដល់​ការ​រៀប​ការ​របស់​លោក​ MARK ZUCKERBERG ៕