Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ពង្រីក​រូប​ភាព​ក្នុង​ FB ដោយ​មិន​បាច់​ចុចបើក !

ផ្សាយ​ក្នុង​ផ្នែក​ ស្វែង​យល់​ពី​Net ដោយ vannrong កាលពី 28 days ago 14 Comments
Facebook ជា​បណ្ដាញ​ទំនាក់​ទំនង​សង្គម​មួយ​ដ៏​កំពុង​ពេញ​និយម​នៅ​ជុំ​វិញ​ពិភព​លោក។ ជា​រៀង​រាល់​ថ្ងៃ​រូប​ភាព​រាប់​សិប​ម៉ឺន​សន្លឹក​ត្រូវ​អ្នក​ប្រើប្រាស់​ធ្វើ ​ការ​ Upload ​ដើម្បី​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​គេហទំព័រ​មួយ​នេះ។ ​អ្នក​ប្រើប្រាស់​ចាំបាច់​ត្រូវ​ចុច​លើ​រូប​ភាព​នោះ​ ទើប​អាច​មើល​ឃើញ​ច្បាស់​ពេញ​ភ្នែក។ ទំព័រ​នេះ Sabay សូម​បង្ហាញ​មិត្ត​យុវវ័យ​ទាំង​អស់​ ពី​ Chrome Extension មួយ​គឺ FB Photo Zoom ដែល​អាច​ឲ្យ​យើង​ពង្រីក​រូប​ភាព​ ដោយ​មិន​ចាំ​បាច់​ចុច​ទៅ​លើ​រូប​ទាំង​នោះ។
សម្រាប់​មិត្ត​យុវវ័យ​ដែល​ប្រើប្រាស់​ Chrome Browser សូម​ចុច​តំណ​ភ្ជាប់​ទី​​​នេះ ដើម្បី​បញ្ចូល​ទៅ​ក្នុង​ Chrome Browser របស់​អ្នក។
feature01


ចុច​ទៅ​លើ​ពាក្យ​ ADD TO CHROME បន្ទាប់​មក​ផ្ទាំង​មួយ​នឹង​បង្ហាញ​ថា​យើង​បាន​បញ្ចូល​ FB Photo Zoom ​​ក្នុង​ Chrome Browser របស់​យើងបាន​ជោគជ័យ។
ត្រលប់​ចូល​ទៅ​កាន់​គេហំព័រ Facebook របស់​អ្នកទាំង​គ្នាសាក​មើល តើ​មាន​អ្វី​កើត​ឡើង​ពេល​ដែល​ចង្អុល​ Mouse ទៅលើ​រូប​ភាព ?
អត្ថបទ៖ តុង