Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

គំនូរ​បំបែក​ឯកត្តកម្ម​ថ្មី​តម្លៃ​១១៩,៩លាន​ដុល្លារ

រូប​គំនូរ​​​​ដ៏​ប្រណីត​ជា​ស្នាដៃ​​​ របស់​វិចិត្រករ​​​ល្បីល្បាញ​ ជនជាតិ​ ន័រវែស​ លោក Edvard Munch ​ឈ្មោះថា “The Scream” ​បាន​បំបែក​កំណត់ត្រា​ពិភពលោក ជា ​ផ្ទាំង​គំនូរ​ថ្លៃ​បំផុត​ នៅ​ពេល​ដែល​​ដាក់​លក់​ក្នុង​តម្លៃ ១១៩,៩ លាន​ដុល្លារ​ ​ក្នុង​ការ​ដេញ​ថ្លៃនៅ​​ឯ Sotheby’s ទីក្រុង​ញ៉ូវយ៉ក​ សហរដ្ឋ​អាមេរិក។

ការ​ដេញ​ថ្លៃ​ដ៏ក្តៅ​គគុក រយៈពេល ១២ ​នាទី​បាន​ធ្វើ​ឡើង​ពី​សំណាក់​អ្នក​ដេញ​ថ្លៃ ៧ នាក់ ​និង​បាន​បញ្ចប់​ក្រោម​ស្នូរ​ទះដៃ​យ៉ាង​កង​រំពង។
ទិដ្ឋភាព​​ការ​ដេញ​ថ្លៃ​នៅ Sotheby’s
កំណត់ត្រា​ចាស់​ជា​ស្នាដៃ​វិចិត្រករ​ អ៊ីតាលី​ដ៏ល្បីល្បាញ​ លោក Picasso ​គឺ​គំនូរ​ដែល​មាន​ឈ្មោះ​ថា “Nude, Green Leaves, and Bust” ដែល​បាន​លក់​កាល​ពី​ឆ្នាំ​ ២០១០​ ក្នុង​តម្លៃ​ ១០៦,៥ លាន​ដុល្លារ។
“The Scream” ត្រូវ​បាន​ដាក់​លក់​ដោយ​លោក Petter Olsen ​ដែល​ឪពុក​របស់​លោក​ជា​មិត្តភក្ដិ និង​អ្នក​គាំទ្រ​​ម្នាក់​របស់​វិចិត្រ​ករ​នៃ​ផ្ទាំង​គំនូរ​​ខាង​លើ។ លោក​ក៏​មាន​គម្រោង​បង្កើត​សារមន្ទីរ​មួយ​ក្នុង​ប្រទេស​ន័រវែស​ផង​ដែរ។
តើ​អ្នក​យល់​យ៉ាងណា​ចំពោះ​តម្លៃ​​ផ្ទាំង​គំនូរ​ម្ចាស់​ឯកត្តកម្ម​ថ្មីនេះ?