Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ក្រុមហ៊ុនចំនួន​៨របស់​ កូរ៉េប្រកាស​ស្វែងរក ដៃគូពាណិជ្ជកម្ម នៅកម្ពុជា


Lookingtoday  
ភ្នំពេញៈ ក្រុមហ៊ុន ចំនួន៨ របស់ប្រទេស កូរ៉េខាងត្បូង នាពេលនេះ បាននិងកំពុង ប្រកាសស្វែងរក ដៃគូពាណិជ្ជកម្ម នានា នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រីក អាជីវកម្មរបស់ខ្លួន ក៏ដូចជាបង្កើនកិច្ច សហប្រតិបត្តិការ រវាងពាណិជ្ជកម្ម នៃប្រទេស ទាំងពីរ ។ យោងតាម សេចក្តីប្រកាស របស់ទីភ្នាក់ងារ ផ្សាព្វផ្សាយ ជំនួញ-វិនិយោគទុន  KOTRA។
 ភ្នំពេញ  ដែលជាស្ថាប័ន រដ្ឋាភិបាលរបស់ ប្រទេសកូរ៉េ បានបង្ហាញថា ក្រុមហ៊ុនចំនួន៨ របស់កូរ៉េ រួមមាន ក្រុមហ៊ុន Gochang Whang ToBokbunja Corp  (ផ្គត់ផ្គង់ទឹកផ្លែឈើរ៉ាស់ប័ររី),  ក្រុមហ៊ុន TAEPYUNG DISTILLERS CO.,LTD  (ស្រាយិនសិន ស្រាក្រហម និងស្រារ៉ាស់ប័ររីខ្មៅ),  ក្រុមហ៊ុន IOREX Co.,Ltd  (ផ្គត់ផ្គង់ ឧបរករណ៍តភ្ជាប់ នឹងទុយោទឹក ដើម្បីបំបាត់ ច្រេះនិងស្នឹម ទៅក្នុងទុយោទឹក), ក្រុមហ៊ុន Heesung Co.,Ltd  (ផ្គត់ផ្គង់ជីធម្មជាតិ គ្រប់ប្រភេទ)  , ក្រុមហ៊ុន Jinwoo SMC Co.,Ltd (ផ្គត់ផ្គង់ រថយន្តស្ទូច សម្រាប់ធ្វើការងារ តាម អគារខ្ពស់ៗ), ក្រុមហ៊ុន AJU Corperation (ផ្គត់ផ្គង់សាប៊ូបាញ់ សម្អាត បន្ទប់ទឹក ផ្ទះបាយ និងការ៉ូ),  ក្រុមហ៊ុន WECAN GLOBAL CO.,LTD (ផ្គត់ផ្គង់ផាលវាយ និងភ្ជួរដីសម្រាប់ ដាំដំណាំកសិកម្ម និងក្រុមហ៊ុន Korea Natural Food Co.,Ltd  (ផលិតតែទឹកឃ្មុំ ស៊ីត្រុន)  កំពុងតែប្រកាស ស្វែងរក ក្រុមហ៊ុននានា នៅកម្ពុជា ដើម្បីធ្វើជាដៃគូ របស់ខ្លួន ក្នុងការចែកចាយ ផលិតផល របស់ក្រុមហ៊ុន ទាំងប៉ុន្មាន ខាងលើនេះ ។
នេះជាឱកាស ល្អមួយសម្រាប់ ពាណិជ្ជករខ្មែរ និងកូរ៉េ ក្នុងការសហការគ្នា ធ្វើជាដៃគូពាណិជ្ជ កម្មដើម្បីស្វែងរក ភាពជោគជ័យ នៃអាជីវកម្មរបស់ខ្លួន ។ ក្រុមហ៊ុនទាំង៨នោះ នឹងធ្វើជំនួយ បពាណិជ្ជកម្ម ដ៏ធំមួយ នៅកម្ពុជា នាថ្ងៃទី២៥ ខែឧសភា ខាងមុខនេះ នៅសណ្ឋាគារ កាំបូឌីយ៉ាណា (Hotel Cambodiana) ដើម្បីពិភាក្សា ជាមួយពាណិជ្ជករ កម្ពុជាទាំងឡាយណា ដែលមានការ ចាប់អារម្មណ៍ ចំពោះអាជីវកម្ម ពាក់ព័ន្ធនឹង ផលិតផលរបស់ពួកគេ ។
លោកអ្នក ក៏អាចទំនាក់ទំនង ដើម្បីចូលរួមក្នុងកិច្ចពិភាក្សា ពាណិជ្ជកម្ម នេះផងដែរ តាមទូរស័ព្ទ លេខ 023 999 099, 012 828 968 , 012 907 157 និង Email: kotrapnh@gmail.com ប៉ុន្តែធ្វើយ៉ាងណា ឱ្យបានមុនថ្ងៃទី១៨