Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Pop Video ឧបករណ៍បញ្ចាំង ស្លាយពីទូរស័ព្ទ តម្លៃថោក មិនធ្លាប់មានពីមុន បង្ហាញខ្លួន

Photo by Lookingtodayលោកអ្នកប្រាកដជា ចង់បាននូវប្រភេទ ទូរស័ព្ទស្មាតហ្វន បង្កើតឡើងដោយ មានភ្ជាប់នូវ ឧបករណ៍បញ្ចាំង ស្លាយស្រាប់ៗដូច
Samsung Galaxy Beam ជាមិនខាន ប៉ុន្តែបើសិនជា ទូរស័ព្ទនោះ មិនមានមុខងារនោះទេ លោកអ្នកអាចស្វែង រកឧបករណ៍ សម្រាប់បញ្ចាំងស្លាយ ពីទូរស័ព្ទ តាមបែបងាយៗ ហើយអ្វីដែល លោកអ្នកចង់បាននោះគឺ ឧបករណ៍ Pop Video ដែលជាឧបករណ៍ភ្ជាប់ ជាមួយទូរស័ព្ទ iPhone ដើម្បីទាញយកវិដេអូ ពីទូរស័ព្ទមកបញ្ចាំងស្លាយ ។
វាគឺជាឧបករណ៍បញ្ចាំងស្លាយ មានរាងស្អាត ដោយមានរុន្ឋភ្ជាប់ទៅ iPhoneទំហំ 30-pin ហើយអ្វី ដែលអស្ចារ្យនោះ គឺវាមានតម្លៃ ត្រឹមតែ ៩៩ដុល្លារនោះទេ។
ឧបករណ៍បញ្ចាំងស្លាយរាងតូចច្រលឹង Pop Video មានអេក្រង់ទំហំ ៤,៤អ៊ីញ មានទម្ងន់ ៩៧ក្រាម មានដុំថាមពលថ្មនៅខាងក្នុងផ្ទាល់តែម្តង ហើយលោកអ្នកអាច ប្រើក្នុងការបញ្ចាំង ស្លាយវីដេអូក្នុងកំរិត qHD (960 x 540 pixel resolution) បានរយៈពេល២ម៉ោង។
ក្រោយមកលោកអ្នកអាចសាកថ្ម តាមរយៈពេល microUSBដោយប្រើរយៈពេល ៤ម៉ោង។ ឧបករណ៍បញ្ចាំងស្លាយនេះ ប្រើជាមួយទូរស័ព្ទ iPhone 4 និង iPhone 4S ជាមួយគ្នានេះ វាក៏អាចប្រើជាមួយនឹង iPod touchជំនាន់ទី ៣និងទី៤ផងដែរ៕