Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!


រុស្ស៊ី សាកល្បង គ្រាប់មីស៊ីលថ្មីក្រោយ ពីកិច្ចប្រជុំកំពូល ណាតូបានបញ្ចប់

E-mail Print PDF
ម៉ូស្គូៈ យោងតាមគេហទំព័រ សិង្ហបុរី “Channel News Asia” ចុះផ្សាយនៅរាត្រី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១២ថា រុស្ស៊ី បានបាញ់សាកល្បង គ្រាប់ មីស៊ីលថ្មីមួយ ក្រោយពីកិច្ចប្រជុំកំពូល របស់អង្គការណាតូ បានបញ្ចប់នៅជីកាហ្គោ ។
Photo by DAP-News
















នៅថ្ងៃពុធមិ្សលមិញនេះ រុស្ស៊ី បានសាកល្បងបាញ់គ្រាប់មីស៊ីលថ្មីមួយដោយទទួល បានជោគជ័យ ។ គេបានដឹងថា ការបាញ់គ្រាប់មីស៊ីល នេះអាច បាញ់ឆ្លងទ្វីបបាន ដោយផលិតឡើង ដោយប្រព័ន្ធការពារ ហើយពេលនេះ ត្រូវបានគេ ដាក់ពង្រាយ ។
ទាក់ទិននឹងការបាញ់បង្ហោះនេះដែរ មានអន្ដរជាតិមួយចំនួនរិះគន់ថា គ្រាន់តែកិច្ចប្រជុំ កំពូលណាតូបញ្ចប់ រុស្ស៊ី បាញ់ សាកល្បង គ្រាប់មីស៊ីល របស់ ខ្លួនតែម្ដង ។
គេបានដឹងទៀតថា ការបាញ់គ្រាប់មីស៊ីលនេះ គឺធ្វើឡើងដោយរុស្ស៊ី បានរៀបចំទីតាំងដែល ត្រូវធ្លាក់បាន សមស្រប ហើយមានការបាញ់ ចេញពីក្រោម ដីទៀតផង ដោយគេឃើញដាក់ពង្រាយ គ្រាប់សម្រាប់បាញ់ សាកល្បងយ៉ាងច្រើន ដោយប្រើប្រព័ន្ធបញ្ជាដ៏ទំនើប ។
លោក វ៉ាឌីម កូវ៉ាល់ “Vadim Koval” អ្នកនាំពាក្យមួយរូបមកពីក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា គ្រាប់មីស៊ីល “គឺសាកល្បងឡើងដើម្បី បង្កើន សមត្ថភាព ដែលមាននៅក្នុងយុទ្ធសាស្ដ្រ កងទ័ពនុយក្លេអ៊ែរ របស់រុស្ស៊ី តែប៉ុណ្ណោះ ក្នុងនោះបានបង្កើន ប្រព័ន្ធបញ្ជា និងការពារបានប្រសើរជាងមុន” ។
ប្រភពពីអ្នកនាំពាក្យរូបនេះបានបន្ដថា ការបាញ់បង្ហោះគ្រាប់មីស៊ីលនេះ គឺធ្វើឡើងតែមួយ គត់សម្រាប់កម្មវិធី ដោយ សម្ងាត់ក្នុងកងកម្លាំង ជាន់ខ្ពស់ ហើយធ្លាប់សាកល្បង ជាលើកទី២ហើយ ។
ប្រភពបានបន្ដថា ការបាញ់បង្ហោះជាលើកដំបូងនោះទទួលបរាជ័យ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំមុន ដោយសារ គ្រាប់មីស៊ីល បានផ្ទុះឆេះ និងបុកដី ដែលមានរយៈចម្ងាយ ប្រមាណ១០គីឡូម៉ែត្រ ពីទីតាំងបាញ់បង្ហោះ ៕