ZHANJIAN ៖ កងកម្លាំងយោធាជើងទឹក របស់ប្រទេស ចិន
និងប្រទេសថៃ បានចាប់ផ្តើមការធ្វើសមយុទ្ធ យោធារួមគ្នា នៅក្នុងខេត្ត
Guangdong ប្រទេស ចិន កាលពីថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១២ កន្លងទៅនេះ។យោងតាមទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២ នេះ បានឲ្យដឹងថា ប្រទេសចិន បានបញ្ជូនក្រុមសមាជិកយោធា ចំនួន ៣៧២នាក់ ដោយឡែកប្រទេស ថៃ មានសមាជិកចំនួន ១២៦រូប បានចូលរួមក្នុងការធ្វើសមយុទ្ធយោធា ដែលមានឈ្មោះថា ក្រុមកុម្ម៉ង់ដូពណ៌ខៀវ ឆ្នាំ២០១២។
ការធ្វើសមយុទ្ធយោធា បានផ្តោតសំខាន់ទៅលើ ការប្រឆាំងនឹងក្រុមភេរវករ ដោយក្នុងនោះរួមមាន ការធ្វើសមយុទ្ធយោធាក្នុងតំបន់ និងការធ្វើសមយុទ្ធយោធា ផ្សេងៗផងដែរ។ គួរបញ្ជាក់ថានេះជាការធ្វើសមយុទ្ធយោធា ជើងទឹកលើកទីពីរ ដោយកាលពីលើកទីមួយ ត្រូវបានធ្វើឡើងនៅឆ្នាំ២០១០។
ដំណាងមេបញ្ជាការយោធាប្រទេស ចិន លោក Navy Xu Hongmeng និង មេបញ្ជាការកងយោធាជាតិ ប្រទេស ថៃ លោក Pongsak Puriroj បានចូលរួមបើកកម្មវិធី ធ្វើសមយយុទ្ធនេះ។ មេដឹកនាំទាំងពីរបានរំពឹងទុកថា ការធ្វើសមយុទ្ធយោធា នឹងអាចជួយបង្កើននូវការយោគយល់គ្នា ទៅវិញទៅមករវាងកងកម្លាំងក្នុងប្រទេស ទាំងពីរ ៕







