Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

10 កត្តាដែលធ្វើឲ្យស្ត្រី បានរួមភេទ ជាមួយអ្នក ម្តងហើយ ចង់បាន ម្តងទៀត


Photo by Lookingtoday
ការយល់ដឹងអំពីអារម្មណ៍ ផ្លូវភេទស្ត្រី គឺជារឿងដ៏សំខាន់ណាស់។ ដូច្នេះបុរសគួររៀនស្វែង យល់អំពីវាឲ្យបានច្បាស់ ដើម្បីស្ត្រីពេញ ចិត្តក្នុងការរួមភេទ។ ខាងក្រោមនេះ គឺជាចំណុច ១០ យ៉ាងដែលធ្វើឲ្យស្ត្រី ពេញចិត្តនឹងដៃគូរួមភេទ៖

១. ត្រូវចេះពន្យាពេល៖ បុរស ងាយស្រួលនឹងឈានដល់ ចំណុចកំពូលក្នុងរយៈពេលដ៏ខ្លី ខណៈដែលស្ត្រី កម្រនឹងស្គាល់ ចំណុចកំពូលនេះ។ ដូច្នេះ បុរសត្រូវចេះស្ទាបអង្អែល ថ្នាក់ថ្នមនាងឲ្យក្តៅម៉ាស៊ីន ១០ ឬ ២០នាទី សិន មុននឹងរួមភេទ ព្រោះវាអាចឲ្យទាំងបុរស និងដៃគូឈាន ដល់ចំណុចកំពូលដូចគ្នា។
២. ចូរប្រាកដថា នាងមិនមានអារម្មណ៍ តានតឹងឬអន្ទះសារ៖ តាម ការស្រាវជ្រាវបង្ហាញថាគន្លឹះដែលនាំឲ្យស្ត្រីឈានដល់ចំណុចសប្បាយ បំផុតនោះ គឺនៅពេលដែលនាងមាន អារម្មណ៍រំភើយ និងមិនតានតឹង។ ការថតមើលខួរ ក្បាលបង្ហាញថា ផ្នែកមួយចំនួននៃខួរក្បាលស្ត្រី មានតួនាទីដំណើរ ការអារម្មណ៍ភ័យខ្លាច ភាពអន្ទះសារ និងអារម្មណ៍តានតឹង ដែលអាចបណ្តាលឲ្យ អារម្មណ៍ពុះកញ្ជ្រោល ខាងផ្លូវភេទ មានការថយចុះ។
៣. ស្វែងរកវិធីល្អៗ៖ ស្ត្រី ទាំងអស់តែងតែមានចំណុចខុសៗគ្នា។ ស្ត្រីខ្លះមិនអាចឈានដល់ចំណុចកំពូលក្នុងពេលរួមភេទពីរឬបីលើក ដំបូងជាមួយដៃគូរបស់ពួកគេទេ។ ដូច្នេះបុរសត្រូវតែរកវិធីណាដែលអាចឲ្យស្ត្រីមានអារម្មណ៍ចង់ រួមភេទ។ យើងអាចធ្វើបានតាមរយៈការថើប ជាពិសេសយកអណ្តាត ប្រលែងលេងនឹង អណ្តាតនាង ការស្ទាបអង្អែលសុដន់របស់នាង ការឲ្យស្ត្រីនៅពីលើ និងការលេងប្រដាប់ភេទ របស់នាងជាដើម។ ប៉ុន្តែស្ត្រីមួយចំនួនមិនចូលចិត្តទង្វើបែបនេះឡើយ ដូច្នេះ បុរសត្រូវចេះសម្រេចចិត្ត ដោយឈ្លាសវៃថាតើវិធី មួយណាអាចធ្វើឲ្យដៃ គូមានអារម្មណ៍សុខស្រួល និងពេញចិត្តខ្លូន។
៤. ត្រូវចេះស្រមើស្រម៉ៃ៖ ជីវិតដែលពោរពេញដោយការស្រមើរស្រម៉ៃនិងអារម្មណ៍ល្អគឺជាគន្លឹះដ៏ សំខាន់មួយសម្រាប់ជីវិតផ្លូវភេទ។ មនុស្សភាគច្រើនយល់ថាពួកគេមានអារម្មណ៍ផ្លូវភេទខ្ពស់បំផុតនៅពេលដែល គេមានភាពស្និទ្ធស្នាលជាមួយដៃគូរួមភេទចេះថ្នាក់ថ្នម។
៥. ចាត់ការឲ្យអស់ពីលទ្ធភាព៖ មានបុរសតិចណាស់ដែលរួមរ័កដូចតួកុនក្នុងរឿងសិច។ ពួកយើងរស់នៅក្នុងពិភពពិត ហើយពួកយើងមាន ចំណុចខ្លាំងនិង ចំណុចខ្សោយរៀងៗខ្លួន។ ជាក់ស្តែងបុរសខ្លះឆាប់ចេញ ទឹកកាមនៅពេលរួមភេទ ហើយពួកគេប្រើ អណ្តាតរបស់ពួកគេលិឍ និងប្រលែង លេងនឹងប្រដាប់ ភេទស្ត្រីដើម្បីបង្គ្រប់កិច្ច។ បុរសខ្លះមានបញ្ហាត្រង់ប្រដាប់ភេទ របស់ពួកគេមិនរឹងសោះ ទោះបីជាយកកាំ ភ្លើងមកភ្ជង់គំរាមក៏វា មិនខ្ចីងើបក្បាលមើលដែរ ហើយបុរសខ្លះទៀតមានប្រដាប់ភេទតូចជាងធម្មតា។ ដូច្នេះ ត្រូវរកវិធីដោះស្រាយ យ៉ាងណាឲ្យអស់ពីលទ្ធភាព ដោយការពិគ្រោះយោបល់ ជាមួយអ្នកជំនាញ ឬនិយាយជាមួយដៃគូផ្ទាល់ជាដើម។
៦. យល់ដឹងអំពីប្រដាប់ភេទស្ត្រី៖ នៅពេលដែលចាប់ប្រតិបត្តិការណ៍ជាមួយស្ត្រីអ្នកត្រូវចេះយល់ដឹងអំពី ប្រដាប់ភេទរបស់នាង។ បុរសត្រូវចេះប្រលែង លេងនឹងប្រដាប់ភេទរបស់ស្ត្រីតាំងពីលើដល់ ក្រោម ឆ្វេងទៅស្តាំ ពោលគឺឲ្យគ្រប់ជ្រុងជ្រោយទាំងអស់។ យើងត្រូវដឹងថា សន្ទះស្បែកគ្រប មុខយោនីរបស់ស្ត្រីមានសរសៃ រំញោចជាង ៨.០០០សរសៃ ដែលជាចំនួនច្រើនជាងផ្នែកណាៗទាំងអស់នៃខ្លួនមនុស្ស ហើយវាទាក់ទងនឹង សរសៃរំញោច ១៥.០០០ សរសៃផ្សេងទៀត ដែលផ្តល់រំញោចដល់ប្រដាប់ភេទផងដែរ។ ដូច្នេះសូមកុំប្រញាប់ ស៊កប្រដាប់ភេទរបស់ អ្នកភ្លាមៗអី ដោយមិនបានស្ទាបអង្វែលនាងឲ្យក្តៅម៉ាស៊ីនសិននោះ។
៧. ចលនាអណ្តាតប្រៀបបាននឹងចលនាក្បាច់ថៃជី៖ នៅពេលចង់ឲ្យស្ត្រីសប្បាយផ្លូវភេទការប្រើប្រាស់អណ្តាតទៅប្រលែងលេង នឹងប្រដាប់ភេទរបស់នាង គឺជាវិធីដ៏ល្អបំផុត។ ប្រសិនបើអ្នកមិនដឹងអំពីរបៀបធ្វើវា អ្នកគ្រាន់តែយកអណ្តាត អ្នកទៅទល់នឹងប្រដាប់ ភេទរបស់នាងហើយឲ្យនាង ធ្វើយ៉ាងម៉េចក៏ធ្វើទៅតាមតែចិត្តនាងទៅ។ បុរសជាច្រើនមិនដឹងអំពីរបៀបធ្វើអីចឹងទេ។ បើប្រៀបធៀបនឹងក្បាច់គុនវិញ ការយកអណ្តាតទៅប្រឡែងលេងនឹងប្រដាប់ភេទស្ត្រីគឺប្រៀបបាននឹងក្បាច់ ថៃជី។ មិនដូចក្បាច់កុងហ្វ៊ូ អន់ៗទេ ក្បាច់ថៃជី មានចលនាយឺតពោរពេញដោយការផ្ចិតផ្ចង់ និងតាមសម្រួលរួមផ្សំនឹងការដើរទន្ទឹមគ្នារវាងចលនានិងកម្លាំង។ ការយកអណ្តាត ទៅប្រឡែងលេង នឹងប្រដាប់ភេទស្ត្រីប្រកបដោយសិល្បៈវិធី ប្រៀបដូចនឹងការរៀបរាប់អំពីក្បាច់តៃជិខាងលើអីចឹង។
៨. ផ្តល់ឱកាសឲ្យស្ត្រីឈានដល់ចំណុចកំពូលមុនផង៖ ស្ត្រីជាច្រើន បាននិយាយថានៅ ពេលដែលពួកគេហៀប នឹងឈានដល់ចំណុច កំពូលទៅហើយ ស្រាប់តែដៃគូផ្អាកប្រតិបត្តិការសម្រេចកាមទៅហើយ។ បើរឿងនេះកើតមានញយៗ ស្ត្រីនឹងមានអារម្មណ៍មិនពេញចិត្ត ឬខឹងសម្បារហើយ ឈប់មករកដៃគូដដែលៗ ដែលគ្មានបចេ្ចកទេសស្អីបន្តិចទៀតហើយ។ ដូច្នេះបុរសត្រូវយក ចិត្តទុកដាក់អំពីអារម្មណ៍ ពុះកញ្ជ្រោលរបស់ស្ត្រី ជាពិសេសនៅពេល ដែលនាងជិតឈានដល់ចំណុចកំពូល។
៩. ចូរប្រើឧបករណ៍ញ័រ៖ ស្ត្រីភាគច្រើន នឹងឈានដល់ចំណុចកំពូលយ៉ាងងាយបំផុតនៅពេលដែលប្រើឧករណ៍ញ័រ។ វាមានប្រសិទ្ធភាព ជាងការប្រើដៃ អណ្តាត។ ជាទូទៅស្ត្រីមិនងាយឈានដល់ចំណុចកំពូលដូចបុរសទេ ដូច្នេះការប្រើឧករណ៍ញ័រ អាចជួយឲ្យស្ត្រីឈាន ដល់ចំណុចកំពូលយ៉ាងងាយ ។ ១០. មិនត្រូវភ្លេចឱបនាងឡើយ៖ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការហើយ បុរសត្រូវឱបដៃគូដើម្បីបង្ហាញថា ខ្លួនជា ”អ្នកមានវប្បធម៌ ខាងចំណង់ផ្លូវភេទ”៕