Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

អង្គភាពត្រួតពិនិត្យ​ យានយន្ដបញ្ជាឱ្យ ជីអឹម ប្រមូល Chevrolets ៤៧ពាន់គ្រឿង មកជួសជុលឡើងវិញ

សៀងហៃៈ យោងតាមគេហទំព័រសិង្ហបុរី ” Channel News Asia” ចុះផ្សាយនៅរាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ ថា អង្គភាពត្រួតពិនិត្យយានយន្ដ នៅក្នុងប្រទេសចិន បានបញ្ជាឱ្យ ជីអឹម ប្រមូលយានយន្ដម៉ាក Chevrolet មកធ្វើការជួសជុលឡើងវិញ ប្រមាណ ៤៧ពាន់គ្រឿង បន្ទាប់ពីបានរកឃើញថា យានយន្ដទាំងនោះ មានបញ្ហា ប្រព័ន្ធហ្វ្រាំង ។
www.dap-news.com
កាលពីថ្ងៃសុក្រម្សិលមិញនេះ អង្គភាពត្រួតពិនិត្យគុណភាពយានយន្ដ នៅក្នុងប្រទេសចិន បានបញ្ជាឱ្យក្រុមហ៊ុន ចែកចាយយានយន្ដម៉ាក ” Chevrolet Aveo sedans” ឱ្យប្រមូលមកវិញ ដើម្បីត្រួតពិនិត្យ និងជួសជុលប្រព័ន្ធហ្វ្រាំង ។
 អង្គភាពខាងលើបានបញ្ជាឱ្យ បណ្ដាក្រុមហ៊ុនសាខាចែកចាយយានយន្ដ ប្រភេទខាងលើ ចាប់ផ្ដើមប្រមូល ដើម្បីបញ្ចៀសគ្រោះថ្នាក់ កើតឡើងនាពេលអនាគត ។
ដោយឡែកក្រុមហ៊ុន ជីអឹម ដែលផលិតយានយន្ដ ប្រភេទនេះបានលើកឡើងថា ការចែកចាយយានយន្ដនៅក្នុងប្រទេសចិន គិតក្នុងខែមេសា ឆ្នាំ២០១២ នៅតែឈានមុខគេដដែល នៅលើទីផ្សារពិភពលោក ។
ក្រុមហ៊ុន ជីអឹម បានបញ្ជាក់ថា ការលក់យានយន្ដ នៅក្នុងខែមេសា បានចំនួន២២៧,២១៧គ្រឿង កើនឡើង១១,៧ភាគរយ ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនដដែលនេះ បានគូសបញ្ជាក់ទៀតថា សម្រាប់ដើមឆ្នាំ ៤ខែកន្លងមកនេះ ក្រុមហ៊ុនបានលក់យានយន្ដ នៅក្នុងប្រទេសចិនបានកើនឡើង ៩,៤ភាគរយ ស្មើនឹង ៩៧២,៣៦៩គ្រឿង ៕